លោក ហម ហុន នាយខណ្ទរដ្ឋបាលជលផលកំពង់ធំបដិសេធន៍ការចោទប្រកាន់ថាតម្រូវឲ្យម្ចាស់ត្រាក់ទ័របង់លុយ១០០០០ដុល្លាជាថ្នូរនិងការដោះលែង

0

ខេត្តកំពង់ធំ៖ លោក ហម ហុន នាយខណ្ទរដ្ឋបាលជលផលកំពង់ធំ បានបញ្ជាឲ្យក្រុមការងាររដ្ឋបាលជលផល ចុះពិនិត្យទីតាំងតំបន់ហាមឃាត់ និងចាប់គ្រឿងមួយដែលកំពុងតែឈូសឆាយដីព្រៃលិចទឹក នៅក្នុងសហគមន៍ បឹងប្រសាន ស្ថិតនៅក្នុងឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំកាលពីព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា គ្រឿងចក្រត្រាក់ទ័រជាច្រើនគ្រឿង ដែលជាកម្មសិទ្ធរបស់លោក ហួន ជាបុគ្គល សកម្មក្នុងការបំផ្លាញព្រៃលិចទឹក បានឃុបឃិតគ្នាជាមួយសហគមន៍បឹងប្រសាន នាំគ្រឿងចក្រត្រាក់ទ័រ មកឈូឆាយដីលិចទឹកដែលជាជម្រោកត្រីពងកូន ក្នុងសហគមន៍បឹងប្រសាន ដែលជារនាមសម្រាប់ត្រីពងកូនបន្តពូជ ដោយមិនខ្លាចញញើតច្បាប់បន្តិចសោះឡើយ។

សូមបញ្ជា្កក់ផងដែរថា ឈ្មោះហួន ជាអ្នកកាងបទល្មើស អោយគ្រឿងចក្រត្រាក់ទ័រ របស់ឈ្មោះអ៊ីម ឃីម រស់នៅក្នុងឃុំម្សាក្រងអោយធ្វើសកម្មភាពឈូសឆាយដីខុសច្បាប់ ជារៀងរាល់ឆ្នាំនៅក្នុងសហគមន៍បឹងប្រសានផ្ទៃដីព្រៃលិចទឹកដែលរងការឈួសឆាយ គឺទំហំជិត២០ហិកតាឯណ្ណោះ ។

លោក ហម ហុន នាយខណ្ទរដ្ឋបាលជលផលកំពង់ធំ បានឲ្យដឹងតាមទូរស័ព្ទថា បានចាត់ក្រុមត្រួតពិនិត្យបទល្មើសជលផល នៃខណ្ឌរដ្ឋបាលជលផលកំពង់ធំចុះល្បាតត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផល ប្រទះឃើញបទល្មើសជាក់ស្តែង កាប់ឆ្ការគាស់រាន ឈូសឆាយព្រៃលិចទឹក និងព្រៃកោងកាង ឬហ៊ុមព័ទ្ធដីព្រៃលិចទឹក និងកោងកាង ចំនួន ២០ ហិកតា ចំណុចក្បាលប៉ាត ឋិតក្នុងភូមិសាស្ត្រឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ តំបន់៣ ។

ក្រោយពីទទួលព័ត៌មានថា មានគ្រឿងចក្រត្រាក់ទ័រ លបលួចឈូសឆាយដីព្រៃលិចទឹកនៅចំនុចបឹងប្រសាន ក៏បានឲ្យក្រុមការងារជលផល ចុះទៅពិនិត្យសកម្មភាព លុះបានប្រទះឃើញគ្រឿងកំពុងតែធ្វើសកម្មភាព ក៏បានបញ្ជារឲ្យកម្លាំងស្រាវជ្រាវរងចាំ កម្លាំងជំនួយទៅដល់ ក្នុងពេលនោះក្រុមគ្រឿងចក្របាននាំគ្នាបើករត់ នៅពេលដែលកម្លាំងចុះទៅដល់ក៏បានឃាត់ បានតែត្រាក់ទ័រមួយគ្រឿង រហូតមកដល់ពេលនេះ ខណ្ទរដ្ឋបាលជលផលបាន កសាងសំណុំរឿងទៅតុលាការ ចំណែកតែកុងត្រាក់ទ័របានរត់គេចខ្លួន។

ពាក់ព័ន្ឋនិងការចោទប្រកាន់ ថារដ្ឋបាលជលផលកំពង់ធំ ចាប់គ្រឿងចក្ររបស់ប្រជាពលរដ្ឋ ហើយបង្ខំឲ្យបង់ប្រាក់ ១០០០០ដុល្លា ជាថ្នូរនិងការដោះលែងនោះ លោកនាយខណ្ទរដ្ឋបាលជលផល បានឲ្យដឹងនៅរសៀលថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២១ថា គឺជាព័ត៌មានមិនពិតនោះទេ អាចមានការភ័នច្រឡំរវាង ម្ចាស់គ្រឿងចក្រនិងរូបលោក ក្នុងការសន្ទាតាមទូរស័ព្ទ លោកបានបញ្ជាក់ថា នៅថ្ងៃចាប់គ្រឿងចក្រ មានបុរសម្នាក់មានឈ្មោះ យិន ដែលជាបងថ្លៃរបស់លោកហួន ម្ចាស់គ្រឿងចក្រដែលត្រូវបានចាប់ ខលមកសុំសម្រួលសុំការដោះលែងត្រាក់ទ័រ លោកក៏បាននិយាយថា ករណីនេះគឺជាបទល្មើសជលផលថ្នាក់ទីមួយ មិនអាចពិន័យអន្តរកាលបានទេ ទោះបីឲ្យប៉ុន្មានម៉ឺនដុល្លាក៏ដោយ ព្រោះជាបទល្មើសដែលមិនអាចអនុគ្រោះបាន។

លោក ហន ហុន បានបន្តថាលុះក្រោយមកក៏(លេចលឺថា រដ្ឋបាលជលផលកំពង់ធំ តម្រូវឲ្យបង់លុយ១ម៉ឺនដុល្លាជាថ្នូរនិងការដោះលែងទៅវិញ លោកបានបញ្ជាក់ថានេះមិនជាការពិតនោះឡើយ ហើយលោកក៏បានកសាងសំណុំរឿងទៅតុលាការរួចរាល់ហើយដែរ។ 

ចម្ងល់មហាជន បានលើកឡើងថា ដែនសមត្ថកិច្វជលផល ដែលត្រូវ បាន​បែងចែក​ឲ្យ​ នាយផ្នែករដ្ឋបាលជលផល​​ផាត់សណ្តាយ
នាយសង្កាត់​ស្ទោង​ ជាអ្នកទទួល​ខុស​ត្រូវ​ ក្នុងការ​ការពារ​ទប់ស្កាត់​បទល្មើស​ក្នុង​ដែនគ្រប់គ្រងរបស់ ខ្លួន​ ចុះហេតុអ្វីបានជា មិនមានចំណាត់ឬវិធានការបង្រ្កាបបទល្មើសក្នុងដែនសមត្ថកិច្ច ឬក៏​ឈ្មួញ​ទាំង​នោះ​ជាបងប្អូន.ឬជា​ក្មួយ​ ជាមិត្តសម្លាញ់​ ឬក៏​ត្រូវ​សំណែនទៅហើយ បានជា​មិនបង្រ្កាប។

 

ដោយ ប៊ុន រដ្ឋា