រដ្ឋបាលខេត្តព្រះវិហារ បានប្រកាសរកឃើញអ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន ២៩នាក់ ស្រី ១២នាក់ បន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស Rapid Test ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភះ ស្ថិតនៅក្នុងភូមិសាស្ត្រ ខេត្តព្រះវិហារ និងមានអ្នកជាសះស្បើយចំនួន ១៦នាក់ នៅថ្ងៃទី២៧ខែកក្កដាឆ្នាំ២០២១។
គិតត្រឹមល្ងាចថ្ងៃនេះ ខេត្តព្រះវិហារ បានរកឃើញអ្នកឆ្លងកូវីដ-១៩ សរុប ៥០៧នាក់ ស្រី ២២៨នាក់ កុមារី ២២នាក់ ជាសះស្បើយ ២៧៥នាក់ ស្រី ១២១នាក់ កុមារី ១៣នាក់ និងស្លាប់ ១នាក់ អ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩ មានចំនួន ២៣១នាក់ ស្រី ១០៧នាក់ និងកុមារី ៩នាក់៕





































