ខេត្តក្រចេះ: កាលពីវេលាម៉ោងប្រមាណជា១០និង១៥នាទីព្រឹកថ្ងៃទី១៥ខែសីហាឆ្នាំ២០១៤ កម្លាំងសមត្ថកិច្ចចម្រុះបានចុះប្រតិបត្តការណ៍បង្ក្រាបទីតាំងស្តុកនិងដឹកជញ្ជូនឈើជន្លង់ម្រេចមួយកន្លែង នៅ ចំណុចទល់មុខនឹង ព្រលានយន្តហោះដែលស្ថិតនៅ ក្នុងភូមិសាស្ត្រ សង្កាត់អូរឬស្សី ក្រុងក្រចេះ ខេត្តក្រចេះ។ ហើយការចុះប្រតិបត្តការណ៍បង្ក្រាបទីតាំងស្តុកនិងដឹកជញ្ជូនឈើជន្លង់ ម្រេច ដ៍សែនអនាធិបតយ្យនៅចំណុចនោះ ត្រូវបានដឹកនាំដោយលោកតុម រ៉ាវុធនាយកក្រឡាបញ្ជីរនៃសាលាដំបូងខេត្តក្រចេះ ទៅតាមការចង្អុលបង្ហាញ់របស់លោកទី សុវិនថាល់ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តក្រចេះ ។
ស្របពេលទៅនឹងសមត្ថកិច្ចចម្រុះចុះទៅបង្ក្រាបទីតាំង ស្តុកនិងដឹកជញ្ជូន ឈើជន្លង់ម្រេចកាលពីព្រឹកមិញនេះ មានប្រជាពលរដ្ឋភាគច្រើនបានលើកឡើងថា ជារៀងរាល់ថ្ងៃពួកគាត់តែងតែបានឃើញរថយន្តសាំយ៉ុងចំនួន ពី១០ទៅ១៥គ្រឿងបានធ្វើរចរាចរដឹកជញ្ជូនឈើជន្លង់ម្រេច ចេញពីតំបន់នានានៃទឹកដីខេត្តក្រចេះ យកមកស្តុកទុកនៅចំណុចនោះយ៉ាងអនាធិបតេយ្យ បន្ទាប់មក ទើបពួកគេដឹកជញ្ជូនជាបន្តរចេញពីចំណុចនោះ ឆ្ពោះទៅកាន់ស្រុកមេមត់ ខេត្តត្បូងឃ្មុំ លាន់សន្ធឹកក្នុងមួយយប់ៗ ទល់ៗភ្លឹ ដោយគ្មានខ្លាច ញញើតជាមួយនឹងសមត្ថកិច្ចណាម្នាក់នោះឡើយ។
ហើយក៍គ្មានមន្ត្រីរដ្ឋបាលព្រៃឈើដែលឈរជើងនៅសង្កាត់ថ្មគ្រែ ណាម្នាក់ហ៊ានចេញមុខមកបង្ក្រាបទីតាំងស្តុកនិងដឹកជញ្ជូនឈើជន្លង់ម្រេច ដ៍សែនអនាធិបតេយ្យនៅចំណុចនោះឡើយ លុះត្រាតែមាន ចំណាត់ការណ៍ ពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តក្រចេះ ទើបលោក ប៉ុក វណ្ណា នាយសង្កាត់រដ្ឋបាលព្រៃឈើថ្មគ្រែ ចុះទៅបង្ក្រាបទាំង សោះ អង្គើយ ជាក់ស្ដែងដូចជានៅពេលព្រឹកថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០១៤ នេះតែម្ដង ។
គួររំលឹកថា នៅដើមខែមិថុនា ឆ្នាំ២០១៤ កន្លងទៅនោះ លោកទីសុវិនថាល់ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តក្រចេះ បានធ្វើការ ព្រមាន ដល់ក្រុមឈ្មួញដែលរកស៊ីដឹកឈើជន្លង់ម្រេច យ៉ាងអនាធិបតេយ្យនៅចំណុចដូចបានរៀបរាប់ជូនខាងលើនេះម្ដងរួចមកហើយ ក៍ប៉ុន្តែពួកគេនៅតែមិនរៀងនោះឡើយ ទើបព្រះរាជអាជ្ញាអមសាលាដំបូងខេត្តក្រចេះដឹកនាំកម្លាំងសមត្ថកិច្ចចុះទៅបង្ក្រាបយ៉ាងដូច្នេះ ៕