​សមត្ថកិច្ច​ចំរុះ​ចាប់បាន​អ្នក​ចែកចាយ​ថ្នាំញៀន​សកម្ម​ម្នាក់​នៅក្រោយ​វត្ត​ក្តី​ត្នោត​

0

​កំពង់ឆ្នាំង​៖​ ​បុរស​ម្នាក់​ជា​មុខសញ្ញា​ចែកចាយ​ថ្នាំញៀន​ដ៍​សកម្ម ត្រូវបាន​សមត្ថកិច្ច​ចំរុះ​ ​ដឹកនាំ​ដោយ​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត ធ្វើការ​ឡោមព័ទ្ធ​ចាប់បាន​រូបគេ​កំពុងស្នាក់នៅ​ផ្ទះ​ជាមួយ​ប្រពន្ធ​ដោយ​មិនដឹង​ខ្លួន​។​កិច្ចប្រតិបត្តិការ​នេះ​បាន​ធ្វើឡើង​នៅវេលា​ ​ម៉ោង​៩​និង​៣០​នាទី ថ្ងៃទី​១៥ សីហា ឆ្នាំ​២០១៤ នៅ​ចំណុច​ក្រោយ​វត្ត​ថ្ម​ស ស្ថិតក្នុង​ភូមិ​ចំ​ ​ការ​តា​ម៉ៅ ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​។​ ​ ​លោក ប្រធាន​ផ្នែក​ព្រហ្មទណ្ឌ​ក្រុង​កំពង់ឆ្នាំង​បានអោយដឹងថា​៖​បុរស​រូបនោះ​ឈ្មោះ​ ​លី ច័ន្ទ​ឆៃ​យ៉ា អាយុ​២៨​ឆ្នាំ មាន​ប្រពន្ធ​ឈ្មោះ នាង ណាត អាយុ​៣៥​ឆ្នាំ រស់នៅក្នុង​ភូមិ​ឃុំ​ខាងលើ រូបគេ​ជា​មុខសញ្ញា​ចែកចាយ​ថ្នាំញៀន​យ៉ាងសកម្ម​នៅក្នុង​ក្រុង​កំពង់ឆ្នាំង​ ​កន្លងមក​។​DSC05296

​ ​កិច្ចប្រតិបត្តិការ​បង្ក្រាប​មុខសញ្ញា​ខាងលើនេះ គឺ​ដឹកនាំ​ដោយ​លោក គឹម ហុង​សាន ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត ដោយ​សហការ​ក្រឡាបញ្ជី នគរបាល​ប្រឆាំង​បទ​ ​ល្មើស​គ្រឿងញៀន​ខេត្ត នគរបាល​ព្រហ្មទណ្ឌ​ក្រុង ស្រុក ប៉ុស្តិ​រដ្ឋបាល និង​អាជ្ញាធរ​ដែនដី​ផងដែរ​។​នៅពេល​កំលាំង​សមត្ថកិច្ច​ចំរុះ​ចុះទៅ​ឡោមព័ទ្ធ​ចាប់ខ្លួន​នោះ ជនសង្ស័យ​បាន​ ​ប្រគល់​ខ្លួន ប្រគល់​ទាំង​ដាវ​សាំ​ម៉ូ​រ៉ៃ​មួយ​ដើម​និង​ជូន​សំភា​រះ​ជូន​សមត្ថកិច្ច​ចំរុះ​តាម​សំរួល​។ ​DSC05297

​ក្រោយពី​ឆែកឆេរ​នៅក្នុង​កែបម៉ូតូ ក្នុង​ខ្លួន និង​នៅលើផ្ទះ​ជនសង្ស័យ សមត្ថកិច្ច​ចំរុះ​ ​បាន​រឹបអូស​វត្ថុតាង​មួយចំនួន​ដូចជា​៖​ថ្នាំញៀន​ម៉ា​ទឹកកក​ចំនួន​១០​កញ្ចប់​ដែល​មួយកញ្ចប់ៗ​ ​មានតម្លៃ​ពី​៤​ទៅ​៦​ម៉ឺន​រៀល​,​ដាវ​សាំ​ម៉ូ​រ៉ៃ​១​ប្រវែង​០,៨០​ម៉ែត្រ ទូរស័ព្ទដៃ​ចាស់ៗ​ចំនួន​០៨​គ្រឿង ក្លែងក្លាយ​១០០​ដុល្លា​១​សន្លឹក លុយ​វៀតណាម​២​ពាន់​ដុង លុយ​ម៉ាឡេស៊ី​១​រីង​ហ្គី​ត ថង់​សំរាប់​ច្រក​ចែកចាយ​ថ្នាំញៀន​មួយ​ដុំ​ធំ ម៉ូតូ​ម៉ាកវីវ៉ា​សេរី​ឆ្នាំ​៩៧ ពណ៌​ខ្មៅ ពាក់​ស្លា​កលេ​ ​ខ​ភ្នំពេញ​1Q-6548​មួយគ្រឿង និង​សម្ភារៈ​សំរាប់​សេព​ថ្នាំញៀន​មួយចំនួនធំ​ទៀត​។​ ​ ​DSC05299

ជនសង្ស័យ​ត្រូវ​សមត្ថកិច្ច​ចំរុះ​បញ្ជូន​ខ្លួន​ទៅ​អធិការនគរបាល​ស្រុក​រលាប្អៀរ ដើម្បី​ ​កសាង​សំណុំរឿង​តាម​នីតិវិធី​និង​បញ្ជូន​ខ្លួន​ទៅ​ស្នងការ​នគរបាល​ខេត្តកំពង់ឆ្នាំង​ដើម្បី​ចំ​ ​ណាត់​ការបន្ត​។​សមត្ថកិច្ច​នឹងធ្វើ​ការ​ស្រាវជ្រាវ​បន្ត​ដើម្បី​វែកមុខ​រក​មេក្លោង​ចែកចាយ​ថ្នាំ​ ​ញៀន​ធំ​ជាង គេ​នៅក្នុង​ខេត្តកំពង់ឆ្នាំង​។​ ​ដោយឡែក​ប្រជាពលរដ្ឋនៅក្នុង​មូលដ្ឋាន​បាន​សាទរ​ចំពោះ​ប្រតិបត្តិការ​ខាងលើនេះ របស់​សមត្ថកិច្ច ដែល​បាន​ធ្វើឡើង​មាន​ស្នាដៃ​ជា​បន្តបន្ទាប់ ដើម្បី​ផ្តល់​បាន​នូវ​សន្តិសុខ​ ​សណ្តាប់ធ្នាប់​ក្នុងសង្គម​ជាតិ​ជូន​ដល់​ប្រជាពលរដ្ឋ​នៅ​គ្រប់​មូលដ្ឋាន ប៉ុន្តែ​ការសំរេចបាន​ ​ដូចខាងលើ​នេះ ក៏មាន​ការផ្តល់​ព័​ត៌​យ៉ាង​ច្បាស់លាស់​ពី​ប្រជាពលរដ្ឋ​យើង​ដែរ​៕ ​ ​DSC05298