កំពង់ឆ្នាំង៖បុរស៣នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅក្នុងករណីលេងល្បែងស៊ីសង២កន្លែងផ្សេងពីគ្នា ដែលករណីទី១ចាប់បានមេកន្ទុយលេខម្នាក់ និងករណីទី២ចាប់បានអ្នកលេងប៊ៀ២នាក់ រួមនិងវត្ថុតាង មានម៉ូតូ១គ្រឿង ប្រាក់និងសម្ភារៈមួយចំនួនទៀត។ករណីបង្ក្រាបល្បេងស៊ីសងនេះបាន
ធ្វើឡើងនៅល្ងាចថ្ងៃទី១៤ ខែសីហាឆ្នាំ២០១៤ នៅក្នុងសង្កាត់ខ្សាម និងសង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។ សមត្ថកិច្ចបានអោយដឹងថា៖ករណីទី១ នគរបាលក្រុងកំពង់ឆ្នាំងសហការជាមួយនគរបាលព្រហ្ម ទណ្ឌ័កំរិតស្រាលខេត្ត ចាប់បានមេកន្ទុយលេខម្នាក់ឈ្មោះ ដុក ម៉េងស្រ៊ន អាយុ៦៤ឆ្នាំ នៅក្នុងហាងលក់កាហ្វេគាត់ក្នុងភូមិទី៣ សង្កាត់ខ្សាម នៅម៉ោង៣និង៣០នាទីល្ងាចថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៤ វត្ថុតាង ដែលសមត្ថកិច្ចដកហូតបាន មានក្រដាស់កត់កន្ទុយលេខ៣ដុំ លុយគេចាក់កន្ទុយលេខ១៥.០០០រៀល និងទូរស័ព្ទដៃមួយ គ្រឿង។ 
ករណីទី២ នៅម៉ោង៥និង១៥នាទីល្ងាចថ្ងៃដដែល សមត្ថកិច្ចឡោមព័ទ្ធនិងដេញចាប់បានអ្នកលេងប៊ៀតូផែ ២នាក់ក្នុងចំណោមបក្ខពួក៤នាក់ នៅចំណុចវាល១០០ ក្នុងផ្ទះស្ត្រីចំណាស់ម្នាក់ នៅភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ដែល១ឈ្មោះ សួន សុផល អាយុ៥២ឆ្នាំ រស់នៅភូមិកែងតាសុខ ឃុំកំពង់ហៅ ស្រុកកំពង់លែង ទី២ឈ្មោះ សោម ណាត អាយុ៥៧ឆ្នាំ រស់នៅក្នុងភូមិព្រៃខ្មែរ ឃុំរលាប្អៀរ ស្រុករលា ប្អៀរ ដកហូតបាន ប៊ៀ១ហ៊ូមានតែ២៨សន្លឹក លុយ៧៥០០រៀល និងម៉ូតូម៉ាកគ្លីចពណ៌ស.ខ្មៅអត់ស្លាកលេខ១គ្រឿង ចំណែកបុរស២នាក់ទៀត ពេលសមត្ថកិច្ចឡោមព័ទ្ធផ្ទះបានលោតចុះដីរត់គេចខ្លួនបាត់។ 
អ្នកញៀនល្បែងស៊ីសងទាំង៣នាក់ និងវត្ថុតាងត្រូវបានសមត្ថកិច្ច បញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកសាងសំណុំរឿងតាមផ្លូវច្បាប់ និងឆ្លងយោបល់លោកស្នងការនគរបាលខេត្តសំរេច គេ មិនទាន់ដឹងថា ត្រូវអប់រំធ្វើកិច្ចសន្យា ឬក៏ត្រូវបញ្ជូនទៅតុលាការខេត្តយ៉ាងណានោះទេ ព្រោះកំរិតលេងល្បែងនេះដាក់លុយខាងលើនេះតិចតួច១០០០ទៅ២០០០រៀលតែប៉ុណ្ណោះ។ មន្ត្រីនគរបាលក្រុងកំពង់ឆ្នាំងបានអោយដឹងទៀតដែរថា៖នៅក្នុងថ្ងៃទី១៤ ខែសីហានេះ បានចេញ ធ្វើប្រតិបត្តិការណ៍បង្ក្រាបល្បែងសីសងចំនួន៥ករណី គឺ២ករណីខាងលើទទួលបានជោគជ័យ។ចំណែក ៣ករណីទៀត គឺ១នៅក្នុងផ្សារលើ ២នៅក្នុងផ្សារឆ្នាំង និង៣នៅមាត់ទន្លរផ្សារក្រោម ប៉ុន្តែមិនទទួលលទ្ធផលល្អឡើយ ព្រោះអ្នកលេងដឹងខ្លួនបានរត់គេចខ្លួនអស់។ 
ប្រជាពលរដ្ឋក្នុងក្រុងកំពង់ឆ្នាំងបានអោយដឹងថា៖បច្ចុប្បន្នល្បែងស៊ីសងនៅក្នុងខេត្តកំពង់ឆ្នាំងកើតមានច្រើនណាស់ ប៉ុន្តែការបង្ក្រាបរបស់សមត្ថកិច្ចបានតែតិចតួច តែទោះបីយ៉ាងណាក៏ដោយកិច្ច ប្រតិបត្តិការណ៍បង្ក្រាបល្បែងស៊ីសងខាងលើត្រូវបានប្រជាពលរដ្ឋអបអរសារទរយ៉ាងខ្លាំង ចំពោះលោក ស្នងការនគរបានខេត្តថ្មី ដែលខិតខំបញ្ជារដឹកនាំនិងជុំរុញ អោយកងកម្លាំងនគរបាលខេត្តទាំងអស់បង្កើន ការបង្ក្រាបបទល្មើសគ្រប់ប្រភេទក្នុងខេត្ត ទទួលបានស្នាដៃល្អជាបន្តបន្ទាប់។ 
សមត្ថកិច្ចបានអោយដឹងថា៖ការបង្ក្រាបល្បែងស៊ីសងទទួលបានជោគជ័យខាងលើនេះគឺអាស្រ័យ ដោយប្រជាពលរដ្ឋសហការផ្តល់ព័ត៌អោយ ដើម្បីបន្តកិច្ចប្រតិបត្តិការណ៍បង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេ ទ ប្រជាពលរដ្ឋគ្រប់មូលដ្ឋានត្រូវសហការផ្តល់ព័ត៌អោយបានច្បាស់សាល់និងអោយបានទាន់ពេវេលាទើ បការបង្ក្រាបទទួលបានលទ្ធផល ដើម្បីរួមចំណែកអនុវត្តន៍គោលនយោបាយភូមិឃុំមានសុវត្តិភាព ព្រោះ ល្បែងស៊ីសងនេះហើយ ជាប្រភពកើតឡើងនូវអំពើចោរកម្ម លួចឆក់ និងអំពើហឹង្សានៅក្នុងគ្រួសារ៕ 




































