ប្រជាពលរដ្ឋជាង៤០គ្រួសារទាមទាសុំអោយប្រមុខរដ្ឋភិបាលជួយក្រោពីមានការបោះបង្គោលតំបន់៣ខុសទីតាំងចាស់

ខេត្តបាត់ដំបង: នៅព្រឹកថ្ងៃទី២៩ កក្កដា ឆ្នាំ២០២១នេះ ប្រជាពលរដ្ឋរស់នៅឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបងប្រមាណជាង៤០នាក់ បានកាន់រូបភាពសម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានធ្វើដំណើរទៅកាន់ចំណុចភូមិព្រៃដំរី ដែលជាកន្លែងត្រៀមបោះបង្គោលព្រំុបន្ថែមជាលើកទី២ ជុំវិញបឹងទន្លេសាប ក្នុងនោះក៏មានវត្តមានលោកស្រី សុខ សុខា មេឃុំព្រៃតូច និងសមត្ថកិច្ចប៉ុស្តិ៍ក៏នៅទីនោះដែរ។
ប្រជាពលរដ្ឋបានលើកឡើងថា ថ្មីៗនេះអាជ្ញាធរបឹងទន្លេសាប បានចុះបោះបង្គោលបន្ថែមពីលើបង្គោលដែលបានបោះម្តងរួចមកហើយកាលពីឆ្នាំ២០១១ ដែលចាប់តាំងពីពេលនោះមកពួកគាត់ក៏បាននាំគ្នាបង្កបង្កើនផលជាធម្មតានៅលើដីស្រែរបស់ខ្លួន ប៉ុន្តែអ្វីដែលប្រែប្រួលគឺមានចំណុចជាច្រើនដែលបានបោះបង្គោលទៅតាមកន្លែងចាស់ ប៉ុន្តែសម្រាប់បង្គោលមួយដែលស្ថិតនៅចំណុចបឹងតាវុិត ក្នុងភូមិព្រៃដំរី ឃុំព្រៃតូច ស្រុកមោងឫស្សី បានរំកិលឡើងមកលើប្រមាណ២គីឡូម៉ែត្រ ដែលធ្វើអោយមានការប៉ះពាល់ដល់ដីស្រែរបស់ប្រជាពលរដ្ឋប្រមាណជាង៤០គ្រួសារ។ ដែលពួកគាត់កំពុងតែធ្វើស្រែនៅរៀងរាល់ឆ្នាំផង និងជាដីស្រែដែលមានទាំងប្លង់គ្រប់គ្នាថែមទៀតផង។
ប្រជាពលរដ្ឋបានសង្កត់ធ្ងន់ថា នៅមុនការបោះបង្គោលថ្មីនេះ ក្រយមការងារក៏បានប្រកាស់ផ្សព្វផ្សាយដែរថានិងអនុឡោមទៅតាមបង្គោលដែលបានបោះកាលពីឆ្នាំ២០២១ ដោយគ្រាន់តែបោះបន្ថែមអោយញឹកតែប៉ុណ្ណោះ ផ្ទុយទៅវិញនៅពេលដែលចាប់អនុវត្តស្រាប់តែបង្គោលមួដែលស្ថិតក្នុងភូមិព្រៃដំរី បានរំកិលឡើងមកលើប្រមាណ២គីឡូម៉ែត្រ ធ្វើអោយប្រជាពលរដ្ឋមានការបារម្ភយ៉ាងខ្លាំងដោយបច្ចុប្បន្ននេះអាជ្ញាធរឃុំបានសន្យាថា និងរាយការណ៍រឿងនេះទៅតាមខ្សែបណ្តោយតែទោះជាយ៉ាងនេះក្តីក៏ប្រជាពលរដ្ឋនៅតែមានការព្រួយបារម្ភដដែលចំពោះការបោះបង្គោលថ្មីនេះ ដូច្នេះទើបពួកគាត់សុំអោយសម្តេចទាំងពីរ ជួយពួកគាត់ព្រោះសម្តេចតែងតែគិតគូរដល់សុខទុក្ខរបស់ប្រជាពលរដ្ឋជានិច្ច ពិសេសគឺទីណាមានការលំបាក ទីនោះគឺមានសម្តេចជានិច្ច ព្រោះបច្ចុប្បន្នទីតាំងបោះបង្គោលថ្មីកំពុងរៀបចំដាក់កម្លាំងចុះមកសាងសង់ហើយ ៕ ដោយ: សោ និយមរ័ត្ន