​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​បីនាក់​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្តសៀមរាប​ជាប់​ពាក់ព័ន្ធ​ក្នុងករណី​អំពើ​លួច លេប​ថប​

0

​ ​សៀមរាប ៖ ជនសង្ស័យ​ភេទ​ប្រុស​ទាំង​៣​នាក់​នេះ​បន្ទាប់ពី​ពួកគេ​បានធ្វើ​សកម្មភាព​ក្នុងករណី​អំពើ​លួច យក​កុំព្យូទ័រ លេប ថប ពី​ជនរងគ្រោះ​កាលពី​ថ្ងៃទី​១២​ខែសីហា​ឆ្នាំ​២០១៤​កន្លងទៅ​ក៏ដូចជា​បន្ទាប់ពី​សមត្ថ​កិច្ច​បានទទួល​បាន​នូវ​ពាក្យបណ្តឹង​ពី​ជនរងគ្រោះ​ផង​នោះ ទើប​សមត្ថកិច្ច​ធ្វើការ​តាមដាន​ស្រាវជ្រាវ​និង​ឈានដល់​ការចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ភេទ​ប្រុស​ទាំង​៣​នាក់​នេះ​បានតែ​ម្តង ។

លោក​វរសេនីយ៍ទោ ភឹង ចិន្តា​រ៉េត នាយការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​បាន​ឲ្យ​ដឹងថា​កាលពី​ថ្ងៃខែ​កើត​ខាងលើ​នៅវេលា​ម៉ោង​២១​ជនសង្ស័យ​បានធ្វើ​សកម្មភាព​លួច​ចូលទៅ​គាស់​ទ្វា​ដង្អូ​ច​ក្នុងផ្ទះ​ជនរងគ្រោះ​យក​កុំព្យូទ័រ លេប ថប របស់​ជនរងគ្រោះ​ស្ថិតនៅ​ក្នុងភូមិ​គ្រួស សង្កាត់​ស្វាយដង្គំ ក្រុង – ខេត្តសៀមរាប គ​ណះ​ពេលដែល​ជនរងគ្រោះ​បាន​ទៅ​ជួប​មិត្ត​ភ័ក្ត្រ​នៅ​ខាងក្រៅ​ផ្ទះ​លុះ​ពេលដែល​ជនរងគ្រោះ​ត្រឡប់មកផ្ទះ​វិញ​ក៏បាន​ឃើញ​ឩ​បក​រណ៍​ជា​ដែក​ប្រវែង​១ ម៉ែត សម្រាប់​គាស់ ទ្វា បង្អួច ពេលនោះ​ជនរងគ្រោះ​បាន​ចូលទៅ​មើល​ក្នុង​បន្ទប់​ក៏​បាត់ កុំព្យូទ័រ លេប ថប ទើប​ជនរងគ្រោះ​មក​ដាក់ពាក្យ​បណ្តឹង​ឲ្យ​សមត្ថកិច្ច​ជួយ​ធ្វើ​អន្តរាគមន៍​តែម្តង ។ 5

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៣​នាក់​នេះ​ត្រូវបាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​បាន​ព្រមទាំង​វត្ថុតាង​ជា​កុំព្យូទ័រ លេប ថប ១ គ្រឿង​រួច​ក៏​សាង​សុំ​ណុំ​រឿង​និង​បញ្ជូន​ខ្លួន​ទៅកាន់​សាលាដំបូង​ខេត្តសៀមរាប​ហើយ​កាលពី​ថ្ងៃទី​១៥ ខែ សីហា នេះ​ដើម្បី​ចាត់ការ​បន្ត ចំណែកឯ វត្ថុតាង​ជា​កុំព្យូទ័រ លេប ថប ១ គ្រឿង​នេះ​សមត្ថកិច្ច​បានប្រគល់​ទៅ​ឲ្យ​ម្ចាស់​ដើម​វិញ ៕ ​ដោយ ខេង ខេមរា​