សៀមរាប៖ លោកម៉ូវ ជា អភិបាលរង តំណាងលោកពៅ ប៊ុនធឿន អភិបាលស្រុកជីក្រែង បានដឹកនាំកំលាំង ចម្រុះ ក្នុងនោះមាន កម្លាំងសង្កាត់រដ្ឋបាលជលផលអន្លង់សំណរ;សង្កាត់រដ្ឋបាលជលផលកំពង់ក្តី; ផ្នែករដ្ឋបាលជលផលដំដែក មន្រ្តីនៃមន្ទីរកសិកម្មខេត្តសៀមរាប;ខណ្ឌរដ្ឋបាលជលផលខេត្តសៀមរាប មន្ត្រីបរិស្ថានស្នាក់ការទំនប់សួង;ប៉ូលិសប៉ុស្តិ៍រដ្ឋបាលឃុំអន្លង់សំណរ និងប្រជាសហគមន៍ឃុំអន្លង់សំណរ បានចុះទៅពិនិត្យព្រៃលិចទឹកកាលពីថ្ងៃព្រហស្បតិ៍ទី២៩ខែកក្កដាឆ្នាំ២០២១ ។
កំលាំងចម្រុះបានពិនិត្យឃើញព្រៃលិចទឹក នៅចំណុចចុងខ្វែងស្ទឹងកំបុត ស្ថិតនៅក្នុងភូមិស្តៅ ឃុំអន្លង់សំណរ ត្រូវបានឈូសឆាយពីសំណាក់ជនខិលខូច បានបាត់បង់អស់ជាង១០ហិចតា ដោយសារជនទុច្ចរិតឈូសឆាយដីព្រៃលិចទឹកជារបស់រដ្ឋកយមកធ្វើជាកម្មសិទ្ធ បានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងនូវប្រព័ន្ធអេកូរឡូស៊ីជម្រកជីវះចម្រុះ។
ពាក់ព័ន្ធករណីបាត់បង់ព្រៃលិចទឹកនៅចំណុចខាងលើនេះលោកស៊ិន គក់ ប្រធានមន្ត្រីបរិស្ថានស្នាក់ការទំនប់សួងប្រាប់អ្នកសារព័ត៌មាន ថាបណ្ដាលមកពីមន្ត្រីជំនាញមានភារះកិច្ចការពារនិងអភិរក្សធនធានជលផលក្នុងស្រុកជីក្រែងទាំងអស់ជាប់ធ្វើចត្តាឡីស័កការពារជម្ងឺcovid19 ចាប់ពីទី០៦ខែមិថុនាឆ្នាំ២០២១រហូតដល់ទី២០ខែមិថុនាឆ្នាំ២០២១ ទើបជនខិលខូចមានឪកាសឈូសឆាយព្រៃលិចទឹកទាំងនេះ។
លោកឆិននី វុទ្ធី នាយរងខណ្ឌរដ្ឋបាលជលផលខេត្តសៀមរាបបាន ដាក់បញ្ជាអោយលោកអ៊ុយ សុវណ្ណនី(លាភ ធាង)នាយសង្កាត់រដ្ឋបាលជលផលឃុំអន្លង់សំណរ ធ្វើការចុះស្រាវជ្រាវរកមុខសញ្ញាឈ្មោះជនប្រព្រឹត្តដើម្បីធ្វើសាវដាជាតិ ដើម្បីកសាងសំណុំរឿងជញ្ជូនទៅតុលាការ អោយតុលាការដោះស្រាយតាមផ្លូវច្បាប់។
លោកម៉ូវ ជា អភិបាលរងស្រុកជីក្រែងបានឲ្យដឹងថា លោកបានធ្វើការណែនាំទៅកាន់មន្ត្រីក្រោមឱវាទរបស់លោកថាត្រូវតែចេះសហការគ្នា នឹងផ្តល់ព័ត៌មានអោយគ្នាទៅវិញទៅមក ដើម្បីអោយកាន់តែមានប្រសិទ្ធភាពបំផុតក្នុងការការពារនិងអភិរក្សព្រៃលិចទឹក ដែលជាជម្រកជីវៈចម្រុះ។
មហាជនបានឃ្លាំមើលសកម្មភាព របស់គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកជីក្រែង មានសមត្ថភាពអាចនិង ចាប់ជនខិលខូច បំផ្លិចបំផ្លាញធនធានធម្មជាតិ បំផ្លាញជម្រកមឆ្ឆាជាតិពងកូន រលាយអស់ជារៀងរាល់ឆ្នាំ ព្រោះកន្លងមក មានមន្រ្តីជាច្រើនរូប មិនអាចបង្រ្កាបឬទប់ស្កាត់បទល្មើសទាំងនេះបានឡើយ និងបានសំណូមពរឲ្យ សមត្ថកិច្ចសង្កាត់រដ្ឋបាលជលផលឃុំអន្លង់សំណរ ពង្រឹកការអនុវត្តច្បាប់ផង ។
ដោយ (អ៊ុក ផ្លុង)