ខេត្តបន្ទាយមានជ័យ៖ ប៉ូលិស១២កងអនុសេនាតូច ស្មើរនិងចំនួនសរុប៣៦០នាក់ បានត្រៀមហ្វឹកហាត់សម្រាប់ជួយសង្គ្រោះប្រជាពលរដ្ឋដែលងាយរងគ្រោះដោយទឹកជំនន់ និងគ្រោះធម្មជាតិផ្សេងៗទៀត ដែលបានកើតឡើងនាពេលខាងមុខទៅលើលំនៅដ្ឋានជនរងគ្រោះ នៅតាមបណ្តាលមូលដ្ឋាននានា នៅក្នុងខេត្តបន្ទាយមានជ័យ ដែលពលរដ្ឋទាំងនោះ ធ្លាប់បានរងគ្រោះជាញឺកញាប់ក្នុងឆ្នាំមុនៗកន្លងទៅ។
គួរបញ្ជាក់ដែលថា ក្នុងករណីវឹកហាត់នេះ គឺកើតមានកាលពីព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៤ នៅក្នុងអង្គភាពស្នងកានគបាលខេត្តបន្ទាយមានជ័យតែម្តង ស្របពេលដែលរដូវទឹកជំនន់ និងកំពុងវាយលុកយ៉ាងខ្លាំងខ្លា នៅតាមបណ្តាខេត្តមួយចំនួននៅតាមដងទន្លេមេគ្គង និងតាមដងទន្លេសាប ហើយខណះពេលនេះគឺទឹកជំនន់មិនទាន់ស្រកអស់ផងដែរ នៅតាមបណ្តាលខេត្តដែលជាប់បឹងទន្លេសាប សព្វថ្ងៃនេះ ដោយឡែកនៅក្នុងខេត្តបន្ទាយមានជ័យ ថ្វីបើទឹកជំនន់មិនទាន់មកដល់ក៏ដោយ គឺកំលាំងដូចខាងលើរួមសហកាជាមួយ អាជ្ញាធរមូលដ្ឋាន ទាហ៊ាន កំលាំងប៉េអឹម បានត្រៀមទប់ស្កាត់ចុះជួយប្រជាពលរដ្ឋនាពេលដ៏ខ្លីខាងមុខនេះ ។
គួរំលឹកដែលថា ទឹកជំនន់ធ្លាប់បានវាយលុកនៅក្នុងក្រុងប៉ោយប៉ែត ស្រុកអូជ្រៅ ក្រុងសិរីសោភណ័ ស្រុកភ្នំស្រុក ស្រុកមង្គលបូរី ស្រុកព្រះនេត្រព្រះ ដែលពលរដ្ឋចំនួនខាងលើនេះ ធ្លាប់បានរងគ្រោះជាញឹកញាប់ពី១ឆ្នាំទៅ១ឆ្នាំ ដោយសាគ្រោះមហន្តរាយដែលបានកើតឡើងកន្លងទៅមកលើពួកគាត់ ទទឹមនិងនោះ គេក៏បានសង្គេតឃើញកំលាំងសរុបរបស់ខេត្តបន្ទាយមានជ័យ ចុះជួយសង្គ្រោះពលរដ្ឋដែលងាយលិចលង់បានទាន់ពេលវេលា ផងដែរ។ 
តាមសេចក្តីរាយកាណ៏ពីប្រធានក្រុមន័យ កងអនុសេនាតូចនិមួយៗរបស់់ស្នងកានគបាលខេត្តបន្ទាយមានជ័យ បានអោយដឹងថា កំលាំងសរុបរួមមានចំនួន៣៦០នាក់ ដែលក្នុងមួយកងអនុសេនាតូច គឺមានចំនួន៣០នាក់ ស្មើរនិង១២កងអនុសេនាតូច បាននិងកំពុងបន្តហ្វឹកហាត់ត្រៀមលក្ខណះជួយសង្គ្រោះប្រជាពលរដ្ឋដែល ងាយរងគ្រោះដោយសាទឹកជំនន់ រងគ្រោះដោយអគ្គីសភ័យ រងគ្រោះដោយខ្យល់ព្យុះ រលំផ្ទះជាដើម មន្ត្រីប៉ូលិសដ៏ដែលបានបញ្ជាក់ទៀតថា ជារៀងរាល់ឆ្នាំប៉ូលិសតែងតែ ចូលរួមជាមួយគណះបញ្ជាកាឯកភាពខេត្ត ក្នុងកាប្រើប្រាស់កំលាំងសរុប ដើម្បីចុះទៅតាមគោលដៅ សំខាន់ៗរបស់ជនរងគ្រោះ ដូចជានៅតាមតំបន់មួយចំនួនខាងលើនោះ ដើម្បីជួយសង្គ្រោះពលរដ្ឋអោយបានទាន់ពេលវេលា គេបានបញ្ជាក់ទៀតថា កាត្រៀមជួយសង្គ្រោះនោះ គឺមានគោលបំណងដើម្បីអោយពលរដ្ឋរបស់យើងរួចផុតពីកាលិចលង់បាត់បង់ជីវិត អោយបានទាន់ពេលវេលា៕




































