បន្ទាយមានជ័យ៖ជនជាតិថៃប្រុស-ស្រីចំនួន ៧នាក់ក្នុងនោះមានប្រុស១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសខ្មែរនៅចំណុច ផ្លូវឧកញ្ញា សំផាន់ណារិទ្ធិ ក្បែរបង្គោលព្រំដែនលេខ៤៣ ” ដីខ្មែរស្រែថៃ ” នាភូមិ/ឃុំ ណូនម៉ាក់មុនស្រុកគោកស៊ូងខេត្តស្រះកែវប្រទេសថៃ ទល់មុខភូមិព្រៃចាន់ឃុំអូរបីជាន់ស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យ ត្រូវកម្លាំងចម្រុះឃាត់ខ្លួនបាននៅវេលាម៉ោង១ យប់ រំលងអាធ្រាត្រចូលថ្ងៃទី ៣០ ខែ កក្កដា ឆ្នាំ២០២១។
សមត្តកិច្ចប្រាប់ថា៖ ពេលដែលឃាត់ខ្លួនជនជាតិថៃទាំង៧នាក់ នោះ លោកវរសេនីយ៍ទោ ប៉ែន សុគន្ធ មេបញ្ជាការវរសេនាតូចថ្មើរជើងលេខ៥១៤ដឹកនាំកម្លាំង សហការជាមួយកម្លាំងចម្រុះ ដឹកនាំកម្លាំងល្បាត ២៤ម៉ោងលើ២៤ម៉ោងដោយប្តូរវេនគ្នា ដើម្បីទប់ស្កាត់ពលករលួចឆ្លងដែនខុសច្បាប់ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ.១៩ មិនឲ្យចូលទៅក្នុងសហគមន៍។
លោកវរសេនីយ៍ទោ ប៉ែន សុគន្ធបានបញ្ជាក់ឲ្យដឹងបន្តទៀតថាពេលកម្លាំងខ្លួនកំពុងដើរល្បាតក៏ជួបបានជួបជនជាតិថៃ៧នាក់ បម្រុងលួចឆ្លងដែនចូលប្រទេសខ្មែរត្រូវបានកម្លាំង វរសេនាតូចថ្មើរជើងលេខ៥១៤ កងពលតូចថ្មើរជើងលេខ៥១ ឃាត់ខ្លួនបាន ។
លោកបន្តថាដើម្បីជាសវាងការឆ្លងរីកដាល់ជម្ងឺកូវីដ.១៩ និងដើម្បីប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ.១៩ថ្មីហៅដែលតាសំដៅការពារសុខភាពនិងអាយុជីវិតរបស់ប្រជាជនបន្ថែមលើវិធានការការទប់ស្កាត់និងគ្រប់គ្រងការឆ្លងរាលដាលនៃជម្ងឺកូវីដ.១៩ ប្រភេទដែលតាថ្មីនេះ ជនជាតិថៃទាំង៧នាក់ត្រូវបានក្រុមគ្រូពេទ្យជួរមុខយកណាកទៅវិភាគដើម្បីរកប្រភេទជម្ងឺដែលតាថ្មីនៅមន្ទីរពិសោធន៍ ហើយយកទៅចត្តាឡីស័កឲ្យបានគ្រប់ចំនួន២១ថ្ងៃពេញ ពេលចប់ហើយត្រូវបញ្ជូនទៅឲ្យមន្ត្រីជំនាញចាត់ការទៅតាមនិតិវិធីច្បាប់ផងដែរ៕ដោយ៖ឃិន គន្ធា





































