ព្រឹកថ្ងៃសុក្រ ៦រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ជួបសំណេះសំណាលជាមួយម្ចាស់ ផ្ទះសំណាក់ សណ្ឋាគារ រីស្សត មកពីក្រុង ស្រុក នៃខេត្តព្រះសីហនុ ដែលបានឧបត្ថម្ភគាំទ្រផ្តល់កន្លែងស្នាក់នៅជូនក្រុមការងារ
ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុ។
ឯកឧត្តម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅនិងកោតសរសើរចំពោះចូលរួមជាមួយរដ្ឋបាលខេត្តព្រះសីហនុរបស់ម្ចាស់ផ្ទះសំណាក់ សណ្ឋាគារនិងរីហ្សតទាំងឡាយកន្លងមកនេះ។
ជាមួយនេះឯកឧត្តម ក៏បានបញ្ជាក់អោយដឹងថា នៅថ្ងៃទី១ ខែសីហា វេលាម៉ោង ៩ព្រឹក ខេត្តនឹងបើកយុទ្ធនាការចាក់វ៉ាក់សាំងព្រមគ្នានៅទូទាំងខេត្តព្រះសីហនុ ចំនួន៩ទីតាំង នៅតាមក្រុង/ ស្រុកទាំង៥ ការចាក់វ៉ាក់សាំងជូនកុមារមានអាយុ១២ឆ្នាំ រហូតដល់ក្រោម ១៨ឆ្នាំ។
ឯកឧត្តមស្នើឪពុកម្តាយឬអាណាព្យាបាលនាំកូនចៅមកទទួលវ៉ាក់សាំងការពារជំងឺកូវីដ១៩នៅតាមទីកន្លែងដែលបានរៀបចំជូនដោយភ្ជាប់មកជាមួយនូវសៀវភៅគ្រួសារឬសៀវភៅស្នាក់នៅឬសំបុត្រកំណើតរបស់កុមារ។
ឯកឧត្តម គួច ចំរើន ក៏បានរំលឹកប្រជាពលរដ្ឋទាំងអស់ត្រូវអនុវត្តតាមវិធានសុវត្ថិភាពរបស់ក្រសួងសុខាភិបាល វិធានការរដ្ឋបាលនិងគោលការណ៍របស់សម្ដេចតេជោ ហ៊ុនសែន” 3 ការពារបីកុំ”ឲ្យបានខ្ជាប់ខ្ជួនដើម្បីការពារកុំអោយឆ្លងជំងឺកូវីដ19។





































