អគ្គីភ័យបានឆាបឆេះរថយន្តអស់ ប្រមាណជាង ២០គ្រឿង មានតម្លៃរាប់សិបម៉ឺនដុល្លារ នៅក្នុងចំណតក្រុមហ៊ុន វីរះ ប៊ុនថាំ នៅខាងកេីតគល់ស្ពានជ្រោយចង្វារ នាវេលាម៉ោងជាង ៤ល្ងាច ថ្ងៃទី៣០កក្កដាឆ្នាំ២០២១ ស្ថិតក្នុខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
នៅក្នុងរយ:ពេលនៃការឆាបឆេះ គេឃើញមានរថយន្តពន្លត់អគ្គីភ័យជាច្រេីនគ្រឿង ចុះជួយអន្តរាគមន៍បាញ់ទឹកពន្លត់ភ្លើងយ៉ាងសស្រាក់សស្រាំផងដែរ។រហូលមកដល់ពេលនេះ គេពុំទាន់ដឹងពីមូលហេតុ ដែលផ្តើមឲ្យមានការកើតឡើងគ្រោះអគ្គីភ័យនេះនៅឡើយទេ រីឯទំហំ នៃការខូចខាតទ្រព្យសម្បត្តិពិតប្រាកដ ក៏មិនទាន់ដឹងនៅឡើយដែរ ៕





































