រដ្ឋបាលខេត្តព្រះវិហារ បានប្រកាសរកឃើញអ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន ៣១នាក់ តាមរយៈការធ្វើតេស្តរហ័ស Rapid Test ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភះ ស្ថិតនៅក្នុងភូមិសាស្ត្រ ខេត្តព្រះវិហារ និងមានអ្នកជាសះស្បើយចំនួន ០២នាក់ បន្ថែមទៀត នៅថ្ងៃទី៣០ខែកក្កដាឆ្នាំ២០២១។
គិតត្រឹមល្ងាចថ្ងៃនេះ ខេត្តព្រះវិហារ បានរកឃើញអ្នកឆ្លងកូវីដ-១៩ សរុប ៥៧៥នាក់ ស្រី ២៦២នាក់ កុមារី ២២នាក់ ជាសះស្បើយ ៣១៨នាក់ ស្រី ១៤៥នាក់ កុមារី ១៣នាក់ និងស្លាប់ ១នាក់ អ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩ មានចំនួន ២៥៦នាក់ ស្រី ១១៧នាក់ និងកុមារី ៩នាក់៕





































