បន្ទាយមានជ័យ៖ស្លាប់បុរសជនជាតិថៃម្នាក់ បន្ទាប់ពីធ្លាក់ពីលេីអគារកាសុីណូ និងសណ្ឋាគារ សេនផាលេស កំពស់១៤ជាន់ មកទើលើអគារកំពុងសាងសង់ថ្មីជាន់ទី១ ។
ហេតុការនេះកេីតឡេីងនៅវេលាម៉ោង៩យប់ ថ្ងៃទី៣០ ខែកក្កដា ខែកក្កដា ឆ្នាំ ២០២១ ស្ថិតនៅភូមិក្បាលស្ពាន១សង្កាត់ប៉ោយប៉ែត ,ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះជនជាតិថៃមានឈ្មោះ វ៉ារីស ផានថាណាត សុីរីដេឆៃ ភេទប្រុស កើតថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ ២៩៨២ មានទីលំនៅផ្ទះ 11/3ភូមិ៤ ឃុំតាកៀនធៀ ស្រុកបាងឡាមុង ខេត្តឈុនបុរី ប្រទេសថៃ មានអត្តសញ្ញាណប័ណ្ណ័លេខ 3100203455570 កាន់កាតក្រុមហ៊ុនកាសុីណូសេន ផាលេសលេខT-311-04 នៅបន្ទប់លេខ៣១២ជាន់ទី៣។
សមត្ថកិច្ចបានពិនិត្យឃេីញមាន៖ បន្សល់ទុកនូវស្បែកជើងផ្ទាត់ពណ៍ក្រហម១គូរ កាបូបក្រវ៉ាត់ចង្កេះពណ៍ប្រផេះមួយក្នុងនោះមាន ១អត្តសញ្ញាណប័ណ្ណ១សន្លឹក, ២-កាតចេញចូលកាស៊ីណូ១សន្លឹក, ៣-សៀវភៅធនាគារ២ក្បាល, ៤-កាតធនាគារ២សន្លឹក, ៥-ដបទឹកថ្នាំវែបតូច១ដប, ៦-ដុំសាកថ្មទូរស័ព្ទ១,ដែកកេះ ទឹកអប់១ដប,ម្សៅលាប១កំប៉ុង,អង្កាំជ័រខ្សែដៃ២ខ្សែ។
បន្ទាប់មកសមត្ថកិច្ចបានបន្តនៅលើអគារជាន់ទី១ កំពុងសាងសង់ គ្មានបន្ទប់ កន្លែងជនរងគ្រោះធ្លាប់មកជាន់ទី១ដែលកំពុងសាងសង់នោះ ឃើញមានទូរស័ព្ទ១គ្រឿង។
សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងបន្តថាក្រោយពិនិត្យនៅកន្លែងកេីតហេតុរួចសមត្ថកិច្ចបានយកសំណាកសាកសពធ្វើតេស្ត អវិជ្ជមានកូវីត.១៩ និងធ្វេីតេស្តទឹកនោមរកសារធាតុញៀនឃើញថា អវិជ្ជមាន ។សមត្ថកិច្ចកំពុងបន្តស្រាវជ្រាវថាតេីជាករណី លោតសម្លាប់ខ្លួន ឬពាក់ព័ន្ធទៅនឹងករណីឃាតកម្ម៕ ដោយ៖ឃិន គន្ធា





































