ខេត្តព្រះសីហនុ៖លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ និងលោក សរ កក្កដា ប្រធានក្រុមការងារយុវជនស្រុកព្រៃនប់ នា ថ្ងៃទី ៣១ ខែ កក្កដា ឆ្នាំ ២០២១ បានដឹក នាំ ក្រុមការងារយុវជនគណបក្សប្រជាជនស្រុក ឃុំ និងអាជ្ញាធរមូលដ្ឋានចុះសួរសុខទុក្ខ ព្រមទាំងនាំយកគ្រឿងឧប ភោគ.បរិភោគនិងថវិកាមួយចំនួនផ្តល់ជូនបងប្អូនប្រជាពលរដ្ឋខ្មែរឥស្លាមដែលជួបការខ្វះខាតចំនួន១៣គ្រួសារ នៅក្នុងភូមិបន្ទាយប្រិយ៍ ឃុំអណ្ដូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ក្នុងនោះមួយគ្រួសារទទួលបាន៖-អង្ករ ៥០គីឡូក្រាម -ទឹកត្រី ៤ដប-ពងទា ២០គ្រាប់-ទឹកសុទ្ធ២កេស
-មី១កេស.ត្រីខ២យួរ-អំបីល២កញ្ចប់-បីចេង២កញ្ចប់-ស្ករស ១គ.ក-សាប៊ូលុច២ដុំ-ម៉ាស១ប្រអប់-ថវិកា៨ម៉ឺនរៀល
ក្រៅពីការឧបត្ថម្ភខាងលើ លោកឧកញ៉ា ទៀ វិចិត្រ បានឧបត្ថម្ភថវិកាមួយចំនួនទៀត ដល់គ្រួសារក្រីក្រ ចំនួន០២គ្រួសារបន្ថែមទៀតសម្រាប់សាងសង់បន្ទប់ទឹកនិងជួសជុលដំបូលផ្ទះ ចាស់ទ្រុតទ្រោមផងដែរ។
ក្នុងឱកាសនោះ លោកឧកញ៉ា ទៀ វិចិត្របានមានប្រសាសន៏ថា «សុខទុក្ខរបស់ប្រជាពលរដ្ឋ គឺជាសុខ ទុក្ខរបស់ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា»ដោយកន្លងមក ក្រុមការងារយុវជនតែងតែ ចុះជូយដល់ ប្រជាពលរដ្ឋ រងគ្រោះ ដោយគ្រោះមហន្តរាយផ្សេងៗ .ជនពិការ .ចាស់ជរាគ្មានទីពឹង .កុមារកំព្រា ស្ត្រីមេម៉ាយ មានកូនច្រើននិងអ្នកមានជំងឺរាំរ៉ៃជាដើមដោយពុំមានការរើសអើងពូជសាសន៍ជំនឿសាសនាឬនិន្នាការនយោបាយឡើយ។
ជាមួយគ្នានេះ លោក ឧកញ៉ា ទៀ វិចិត្រ ក៏បានធ្វើការ ណែនាំដល់បងប្អូនប្រជាពលរដ្ឋសូមឲ្យចូលរួម ទាំងអស់គ្នាដើម្បីពង្រឹងការទប់ស្កាត់ការចម្លងក្នុងសហគមន៍កាត់បន្ថយហានិភ័យពីការឆ្លង ជំងឺ កូវីដ-១៩ លើក កម្ពស់ការផ្លាស់ប្តូរទម្លាប់អនាម័យពីអវិជ្ជមានទៅវិជ្ជមានត្រូវបន្តជានិច្ចយកចិត្តទុកដាក់ខ្ពស់និងត្រូវមានអនាម័យជាប្រចាំដោយលាងសំអាតដៃឲ្យបានញឹកញាប់ជាមួយសាប៊ូឬអាល់កុលហ្សែលហើយប្រសិនបើចេញទៅទីសាធារណៈត្រូវពាក់ម៉ាស់ឲ្យបានជាប់ជានិច្ចអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលគឺ៣កុំ និង៣ការពារ៕ នាគសមុទ្រ





































