បន្ទាយមានជ័យ៖រដ្ឋបាលខេត្តបន្ទាយមានជ័យ បានអនុញ្ញាតឲ្យអាជីវករផ្សារហ៊ុយឡេងបើកដំណើរការលក់ ដូរឡើងវិញហើយនៅព្រឹក ថ្ងៃទី ៣១ ខែ កក្កដា ឆ្នាំ ២០២១នេះ បន្ទាប់ពីបានបិទអស់រយៈខ្លីដោយសារមានអាជីវករ៤នាក់ បានឆ្លងជំងឺកូវីត.១៩។
លោកហ៊ុយឡេង ម្ចាស់ផ្សារហ៊ុយឡេងជោគជ័យបានឲ្យអាជីវករ ម្ចាស់តូបលក់ដូរទាំងអស់ ត្រូវបន្តចូលរួមជាមួយអាជ្ញាធរមូលដ្ឋានអនុវត្តវិធានការរបស់ក្រសួងសុខាភិបាលនិងរដ្ឋាភិបាល ៣ការពារ និង៣កុំ ឲ្យបានខ្ជាប់ខ្ជួន ផងដែរ។
លោកហ៊ុយ ឡេងម្ចាស់ផ្សារហ៊ុយឡេងជោគជ័យបានប្រាប់អ្នកយកព័ត៍មានឲ្យដឹងថា មុនដាក់ឲ្យដំណើរ រការផ្សារហ៊ុយឡេងជោគជ័យឡើងវិញនៅក្នុងបរិវេណផ្សារនិងជុំវិញផ្សារ។ក្រុមការងារបានបាញ់ថ្នាំ សម្លាប់មេរោគ ពិសេសជម្ងឺកូវីដ.១៩ ឲ្យវិនាសបាត់បង់ចេញពីផ្សារនេះឲ្យអស់ផងដែរ។លោកហ៊ុយ ឡេងធ្វើការអំពាវនាវដល់បងប្អូនអាជីវករទាំងអស់ដែលចូលលក់ក្នុងផ្សារហើយ ត្រូវអនុវត្តឲ្យបាននូវវិធាន ការនានាក្នុងការទប់ស្កាត់ការរីករាលដាល ជម្ងឺកូវីត-១៩ ។លោកបានបញ្ជាក់ឲ្យដឹងទៀតថាផ្សារហ៊ុយឡេងកន្លងមកបានត្រូវបិទបន្ទាប់ផ្ទុះកូវីដ.១៩ ក្រុមគ្រូពេទ្យជំនាញបានយកសំណាកលើកទី១ទៅពិនិត្យ រកឃើញអាជីវករ វិជ្ជមានកូវីត-១៩ ចំនួន៤នាក់ ក្នុងចំណោមអាជីកររាប់រយនាក់មុន១ថ្ងៃនៃការបិទផ្សារ។សរុបមកការយកសំណាកទាំង៣លើក ជាលទ្ឋផលលើធ្វើតេសរហ័សពុំមានអាជីវកររកឃើញអ្នកវិជ្ជមានកូវីដ.១៩បន្តទៀតឡើយ។ដោយសារតែពុំមានអាជីវករផ្សារណាមានវិជ្ជមានកូវីដ.១៩បន្តទៀតទើបនោះទើប រដ្ឋបាលខេត្តបានសម្រេចឲ្យអាជីវករផ្សារហ៊ុយឡេង បើកឲ្យដំណើរការលក់ដូរឡើងវិញ។ពេលបើកផ្សារឡើងវិញលោកហ៊ុយឡេងបានធ្វើការអំពាវនាងឲ្យអាជីវកផ្សារអ្នកលក់ដូរចាស់ទាំងអស់ឲ្យចូលលក់កន្លែងចាស់រាងៗខ្លួនឲ្យបានគ្រប់ៗគ្នាក្នុងរយះពេល៤ថ្ងៃ បើអាជីវករណាមិនមកលក់តាមកន្លែងដែលធ្លាប់លក់ចាស់មានអ្នកថ្មីចូលមកលក់លោកមិនទទួលខុសត្រូវឡើយ៕ដោយ៖ឃិន គន្ធា






































