សេចក្តីប្រកាសឲ្យចាក់ដូសទី៣ របស់សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាល គឺនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២១នេះ ដោយត្រូវចាក់ជូនប្រជាពលរដ្ឋខ្មែរគ្រប់ៗរូប ដែលបានចាក់វ៉ាក់សាំងដូសទី២ រួចមកហើយនោះ។
សម្តេចនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា ប្រជាពលរដ្ឋខ្មែរគ្រប់រូប នឹងទទួលបានការចាក់វ៉ាក់សាំង នូវដូសទី៣នេះ គឺប្រើប្រាស់វ៉ាក់សាំង AstraZeneca ជាដូសជំរុញ ដើម្បីបង្កើនប្រសិទ្ធភាពការពារ និងបង្ការជំងឺកូវីដ១៩។
ក្នុងនាមប្រជាពលរដ្ឋខ្មែរ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះ សម្តេចនាយករដ្ឋមន្ត្រីកម្ពុជា ដែលបានផ្តល់ឱកាស និងតែងបានគិតគូ យកចិត្តទុកដាក់ខ្ពស់ ចំពោះសុខមាលភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា នាពេលនេះ។
សូមឲ្យបេសកកម្មដឹកនាំ ប្រកបដោយភាពឈ្លាសវៃរបស់ សម្តេចតេជោ ក្នុងសកម្មភាពប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដ៏កាចសាហាវនេះ ទទួលបានជោគជ័យ និងឈានទៅបញ្ចប់ព្រឹត្តិការសហគមន៍ ២០កុម្ភះ២០២១ នាពេលដ៏ខ្លីខាងមុខនេះ ៕





































