ការចុះល្បាតព្រៃព្រះរការនោះ បានដឹកនាំដោយ អភិបាលរង នៃគណៈអភិបាលខេត្តព្រះវិហារ លោក ស៊ូ សិរី មានរយៈពេល ២ថ្ងៃ គឺចាប់ពីថ្ងៃទី២៨កក្កដា ដល់ថ្ងៃ ២៩កក្កដា ឆ្នាំ២០២១។
នៅក្នុងការចុះបំពេញបេសកកម្មល្បាតព្រៃ ក្នុងរយៈពេល ២ថ្ងៃ នាចុងខែកក្កដាកន្លងមកនេះ ក្រុមការងារល្បាត មិនបានជួបប្រទះ និងការរកឃើញ បទល្មើសព្រៃឈើ នៅក្នុងដែនជម្រកព្រៃព្រះរការ ដែលស្ថិតនៅក្នុងភូមសាស្ត្រស្រុកឆែប ស្រុកជាំក្សាន្ត និងស្រុកត្បែងមានជ័យ នោះឡើយ៕ ដោយ៖ ឡុង សំបូរ





































