សៀមរាប ៖លោក លោកស្រី ជាម្ចាស់ និង ជាតំណាងបណ្តាក្រុមហ៊ុន សន្តិសុខ ឯកជនក្នុងក្រុងសៀមរាបចំនួន២៧ក្រុមហ៊ុនបានចូលរួមប្រជុំស្តាប់ការពន្យល់ណែនាំនិង ផ្លាស់ប្តូរគំនិតយោបល់ពីគ្នាទៅវិញទៅមកនៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប ។ ដោយកិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោម វត្តមានលោក ឩត្តមសេនីយ៍ត្រី ញ៉ឹក កែវ ស្នងការរងនិងជាប្រធានការិយាល័យកណ្តាលសន្តិសុខ នៃ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងអស់លោកជានគរបាលជំនាញដែលពាក់ព័ន្ធមួយចំនួនទៀតបានចូលរួមផងដែរ ។ 
លោក ឩត្តមសេនីយ៍ត្រី ញ៉ឹក កែវ បានមានប្រសាសន៍បញ្ជាក់ថាដោយអនុវត្តជាប្រចាំតាមការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់លោក ឩត្តមសេនីយ៍ទោ សត ណាឌី ស្នងការនគរបាលខេត្តសៀមរាប ក៏ដូចជាដើម្បីធ្វើឲ្យការអនុវត្តនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាពឲ្យកាន់តែទទួលបាននូវប្រសិទ្ធភាពខ្ពង់ផងនោះជាក់ស្តែងនៅព្រឹកថ្ងៃទី១៥ខែសីហានេះក្នុងនាម ការិយាល័យកណ្តាលសន្តិសុខ តែងតែបានធ្វើការ
អញ្ជើញអស់លោក លោកស្រី ជាម្ចាស់ ឫ តំណាងបណ្តាក្រុមហ៊ុន សន្តិសុខ ឯកជនក្នុងក្រុងសៀមរាបមកធ្វើការប្រជុំជារៀងរាល់ខែដើម្បីយើងពិភាក្សាផ្លាស់ប្តូរគំនិតយោបល់គ្នាទៅវិញទៅមកនិងរិះរកវិធានការល្អៗបន្តទៀតក្នុងការបំពេញនូវតួនាទីភារះកិច្ចប្រចាំថ្ងៃរបស់អស់លោក លោកស្រី ជាម្ចាស់ ឫ តំណាងបណ្តាក្រុមហ៊ុន សន្តិសុខ ឯកជនឲ្យទទួលបាននូវការ ការពារនិងរក្សាសន្តិសុខនៅតាមបណ្តាគោលដៅរៀងៗខ្លួនឲ្យកាន់តែមានសុវត្ថិភាពថ្វេដង ។ 
លោក ឩត្តមសេនីយ៍ត្រី ញ៉ឹក កែវ ស្នងការរងនិងជាប្រធានការិយាល័យកណ្តាលសន្តិសុខ នៃ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានមានប្រសាសន៍បញ្ជាក់បន្ថែមដល់ម្ចាស់ ឫ តំណាងបណ្តាក្រុមហ៊ុន សន្តិសុខ ឯកជន ដែលមានមុខនៅទីនេះថាក្នុងករណីដែលមានកម្លាំងសន្តិសុខឯកជនក្នុងក្រុមហ៊ុនណាមួយដែលយាមកាមនៅតាមគោលដៅមានការសង្ស័យឫក៏បានជួបប្រទះនូវហេតុការណ៍អ្វីទាក់ទងនិងបទល្មើសនោះសូមប្រញ៉ាប់ទំនាក់ទំនងមកដល់សមត្ថកិច្ចជំនាញឲ្យបានឈាប់រហ័សដែលអាចធ្វើទៅបានដើម្បីឲ្យសមត្ថកិច្ចជំនាញចុះទៅជួញធ្វើអន្តរាគមន៍និងធ្វើការបង្ក្រាបបានទាន់ពេលវេលា ៕ ដោយ ខេង ខេមរា



































