ទីតាំងចំនួន ០៩បានដំណើរការព្រមគ្នាបើក យុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារ និងយុវវ័យ ដែលមានអាយុចាប់ពី១២ឆ្នាំ រហូតដល់ក្រោម ១៨ឆ្នាំក្នុងខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖យុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារ និងយុវវ័យ ដែលមានអាយុចាប់ពី១២ឆ្នាំ រហូតដល់ក្រោម ១៨ឆ្នាំក្នុងខេត្តព្រះសីហនុត្រូវបានចាប់ផ្តើមហើយនាព្រឹក ថ្ងៃទី ០១ ខែ សីហា ឆ្នាំ ២០២១ ។ដោយយុទ្ធនាការនេះ បានដំណើរការព្រមៗគ្នានៅលទីតាំងចំនួន០៩ក្នុងក្រុងស្រុកទាំង០៥ នៃខេត្តព្រះសីហនុ។
តាមរយៈនៃយុទ្ធនាការខាងលើនេះ មាតាបិតា អាណាព្យាបាល និងយុវវ័យដែលបាននាំកូនៗមកចាក់ វ៉ាក់សាំងបានបង្ហាញភាពកក់ក្តៅនិងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការយកចិត្តទុកដាក់លើសុខទុក្ខរបស់ប្រជាជន ពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានស្វែង រកវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋដោយមិនគិតថ្លៃដើម្បីបង្កើនភាពស៊ាំទប់ទល់នឹងការឆ្លងរាលដាលជំងឺកូវីដ១៩។
ដោយពួកគាត់បាននាំកូនៗចៅកុមារ និងយុវវ័យដែលមានអាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ បាននាំកូនចៅ យ៉ាង ច្រើនកុះករមកទទួលវ៉ាក់សាំងនៅតាមមណ្ឌលចាក់វ៉ាក់សាំងនានាទូទាំងខេត្ត ។
.បងស្រី ឈ្មោះ សុភាព រស់នៅក្នុង ក្រុងព្រះសីហនុបានបញ្ជាក់ថា គាត់មានកូន ចំនួន២នាក់ ត្រូវបាននាំ យកមកចាក់វ៉ាក់សាំង គឺ កូនទី១ អាយុ ១៥ឆ្នាំ(ប្រុស) និងកូនទី២អាយុ ១៣ ឆ្នាំ(ស្រី)។ជាមួយនិងការទទូលបាន ការចាក់វ៉ាក់សាំង សំរាប់ យុវវ័យដែលមានអាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ នេះ បងស្រីបានសម្តែងនូវភាព រីករាយយ៉ាងខ្លាំង ដោយគាត់លើកឡើងថាកូនរបស់គាត់បានចាក់វ៉ាក់សាំងគឺមិនមានអ្វីត្រូវបារម្ភទៀតនោះទេ
ចំពោះ ជំងឺ ឆ្លងកូវិដ ១៩ ព្រោះមនុស្ស ធំៗ និងចាស់ៗ រស់នៅក្នុងផ្ទះត្រូវបានចាក់វ៉ាក់សាំង ចំនួន២ដុស រូច រាល់ អស់ហើយ ផងដែរ ។
លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអំពានាវដល់មាតាបិតា និងអ្នកអា ណាព្យាបាលកុមារនិងយុវវ័យដែលមានអាយុចាប់ពី១២ឆ្នាំដល់ក្រោម១៨ឆ្នាំសូមនាំកូនចៅរបស់ខ្លួនមកទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឱ្យបានគ្រប់គ្នាៗ។ទន្ទឹមនេះ លោក ក៏បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋគ្រប់គ្នា ត្រូវចូលរួមអនុវត្តឱ្យបានខ្ចប់ខ្ជួន នូវវិធានការនានារបស់ក្រសួងសុខាភិបាល និងគោលការណ៍ “៣.ការពារ ៣.កុំ” របស់សម្តេចតេជោ ហ៊ុនសែន ដើម្បីកាត់ផ្តាច់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍របស់យើង៕ នាគសមុទ្រ ​​​​​