ភ្នំដំរីនិងភ្នំផ្អាវកំពុងរងការបាញ់បំផ្លាញយ៉ាងអនាធិបតេយ្យ

កំពត៖ បច្ចុប្បន្ន នេះ គេ សង្កេត ឃើញ ក្រុម ឈ្មួញ កំពុង សំរុក ធ្វើ សកម្មភាព កាយ យកថ្មភ្នំ នៅ លើ ភ្ភ្នំដំរី និង ភ្នំផ្អាវ ស្ថិតនៅភូមិភ្នំដំរី ឃុំដំណាក់កន្ទួតខាងជើង ស្រុកកំពង់ត្រាច កំពង់ដឹក ជញ្ជូន ចេញ តាម រថយន្ត ជារៀងរាល់ថ្ងៃ អ្នកខ្លះ ក៍បានដឹក ខ្លះ ក៏ អអត់បានដឹក ខ្លះ ទៀត កន្ទេល ធំ បន្លំ ដេក យ៉ាង សុខសាន្ដ ជា មួយសមត្តកិច្ច និងមន្ត្រីជំនាញ។

ពួក គេ នៅ តែធ្វើ សកម្មភាព បានជា រៀងរាល់ថ្ងៃ ខណៈ ដែល មន្ត្រី ជំនាញ ប្រចាំ ខេត្ដកំពត កំពុងតែដេកលក់ ប្រភព ពី អ្នកស្រុក ដែល រកស៊ី វាយ ថ្មភ្នំ នៅនភ្នំដំរីនិងភ្នំផ្អាវនោះ បាន ប្ប្ប្រាប់ថា ករណីបាញ់ថ្ម នៅភ្នំទាំងពីរនេះគឺគ្មាននណា អនុញ្ញាតអោយបាញ់នោះទេ ព្រោះគ្មានអាជ្ញាប័ណ្ណ ធ្វើ អាជីវកម្ម។
ប្រភពបានបន្តទៀតថា ការបាញ់ថ្មសព្វថ្ងៃនេះ គឺលួចបាញ់ស្ងាត់ៗ ដោយសារអាជ្ញាធរមូលដ្ឋាន ក្រលេកមើលទៅឃើញបងប្អូនប្រជាពលរដ្ឋមួយចំនួន មានការខ្វះខាតជីវភាពគ្រួសារ ហេតុនេះហើយ ទើបពួកគាត់បានបាញ់ លក់ជារៀងរាល់ថ្ងៃជាបន្តបន្ទាប់ ថ្ងៃណាខាងមន្ត្រី ជំនាញគេចុះមក ពួកគាត់បាននាំគ្នារត់គេច ពេលមន្ត្រីជំនាញត្រឡប់ទៅវិញ ពួកគាត់នឹងនាំគ្នាវ៉ៃបន្តទៀត។

ប្រជាពលរដ្ឋបានប្រាប់អ្នកយកព័ត៌មាន ឲ្យដឹងនៅថ្ងៃទី 1 ខែសីហានេះថា ពួកគាត់ត្រូវបាន គេហៅទើបផ្ដិតមេដៃ ធ្វើកិច្ចសន្យា អោយឈប់វៃថ្មបន្តទៀត។