សៀមរាប : ក្នុងកិច្ចចុះប្រតិបត្តិការណ៍ខាងលើនេះបានធ្វើឡើងកាលពីអំឡុងម៉ោង ១២ ថ្ងៃត្រង់ ទី១៥ ខែ សីហា ឆ្នាំ២០១៤នេះ នៅត្រង់ចំណុចផ្សារសាមគ្គីផ្នែកខាងលិច ស្ថិតនៅក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប ។ ដោយមានការចូលរួមពីកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប មន្ទីរសុខាភិបាលខេត្ត និង សមត្ថកិច្ចមូលដ្ឋាន ដែលដឹកនាំដោយ លោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារងសាលាដំបូងខេត្តសៀមរាប ។
លោកវរសេនីយ៍ឯក សឿន សេន នាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបដែលបានចុះប្រតិបត្តិការណ៍ខាងលើនៅនិងកន្លែងកើតហេតុបានឲ្យដឹងថាកន្លងមកក្នុងនាមការិយាល័យនគរបាលជំនាញរបស់លោកតែងតែបានយកចិត្តទុកដាក់ចំពោះបទល្មើសសេដ្ឋកិច្ចគ្រប់ប្រភេទក្នុងខេត្តសៀមរាបមិនឲ្យកើតមានឡើងក្រោមការយកចិត្តទុកដាក់ខ្ពស់ជាប្រចាំពីសំណាក់លោក ឩត្តមសេនីយ៍ទោ សត ណាឌី ស្នងការនគរបាលខេត្តសៀមរាប ផងនោះ ទើបជាក់ស្តែងថ្ងៃនេះសមត្ថកិច្ចយើងបានចុះមកធ្វើការត្រួតពិនិត្យនិងឆែកឆេរនៅក្នុងហាងពេញចិត្តដាក់ធ្មេញគ្រប់ប្រភេទដែលមានទីតាំងនៅត្រង់ចំណុចផ្សារសាមគ្គីផ្នែកខាងលិច ស្ថិតនៅក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាបនេះដែលបានដាក់លក់ថ្នាំដែលជាផលិតផលចិនមិនបានចុះបញ្ជីការនិងហួសកាលបរិច្ជេតមានចំនួន៤៤មុខ ។
ក្នុងប្រភេទថ្នាំចិនដែលមានចំនួន៤៤មុខនេះលោកវរសេនីយ៍ឯក សឿន សេន បានបញ្ជាក់ថាក្នុងនោះស្មើរនិង ១៤៥ ប្រអប់ មាន ៤២ កំប៉ុង ១០២បន្ទះ មាន១៤៥គ្រាប់និង៤ដប ។ជាប់ពាក់ព័ន្ធនិងករណីទាំងអស់ខាងលើសមត្ថកិច្ចបានបន្តឲ្យដឹងទៀតថាបន្ទាប់សមត្ថកិច្ចបានត្រួតពិនិត្យនិងឆែកឆេររកឃើញនូវប្រភេទថ្នាំដែលមិនបានចុះបញ្ជីការនិងហួសកាលបរិច្ជេតមានចំនួន៤៤មុខនៅក្នុងហាងពេញចិត្តដាក់ធ្មេញគ្រប់ប្រភេទហើយនោះសមត្ថកិច្ចជំនាញក៏បាននាំយកទាំងថ្នាំនិងម្ចាស់ហាងទៅការិយាល័យជំនាញដើម្បីធ្វើកិច្ចសន្យានិងធ្វើការពិន័យជាអន្តរកាលចំពោះម្ចាស់ហាងខាងលើតែម្តង ៕ ខេង ខេមរា