សៀមរាប= ល្មមដល់ពេលលោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មខេត្តសៀមរាប ពិនិត្យមើលមន្រ្ដីពេទ្យសត្វម្ដងហើយ មិនគួរណាអោយរដ្នាភិបាលចំណាយលុយខែឥតប្រយោជន៍ទៅលើមន្រ្ដីសំពឹកច្រើនពេកទេ បើទោះបីចំណាយលុយខែអោយមន្រ្ដីទាំងនោះក៏គ្មានមន្រ្ដីណាប្រចាំការដើម្បីទប់ស្កាត់បទល្មើសដឹកជញ្ចូនទំនិញខុសច្បាប់នោះដែរ! ជាក់ស្ដែងកាលពីវេលាម៉ោង៤ទាបភ្លឺ យប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ឈានចូលថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ គ្រឿងក្នុងជ្រូកជាង២តោន គ្មានឯកសារបញ្ជាក់សុខភាពសត្វ និងសុវត្ថិភាពម្ហូបអាហារ មានប្រភពមកពីប្រទេសថៃ និងរថយន្តដឹកមាន់លើសច្បាប់អនុញាត្តិ ដឹកឆ្លងកាត់ខេត្តសៀមរាបយ៉ាងរំភើយ បែរជាទៅជាប់អន្ទាក់មន្រ្តីជំនាញសុខភាពសត្វខេត្តកំពង់ធំទៅវិញ។
លោក ព្រំ វិច ប្រធានការិយាល័យផលិតកម្មសត្វ និងពសុព្យាបាលខេត្តសៀមរាប បានផ្ដល់បទសម្ភាសតាមប្រព័ន្ធតេលេក្រាមថា (មិនមានមន្ត្រីឈរជើងនៅតាមដងផ្លូវទេពិសេសពេល នាបរិបទកូវីដ មានស្ថាប័នផ្សេងគេធ្វើការជាប្រចាំ)(ការដែលឃាត់រថយន្តលុះត្រាមានការសង្ស័យច្បាស់លាស់ និងមានបេសកកម្មត្រឹមត្រូវ) ការឆ្លើយបែបនេះអ្នកណាក៏អាចសន្និដ្ឋានថាលោកឆ្លើយយករួចខ្លួនដោយមិនខ្វល់ពីសុខភាពសាធារណះនោះទេ។
ពាក់ព័ន្ធនិងសុខភាពសាធារណះនេះដែរ ក៏ពលរដ្នក្នុងភូមិ ឃុំ មួយចំនួននៅក្បែរក្រុងសៀមរាបបានបញ្ចេញមតិថា មិនដែល និងមិនទាន់ឃើញ ពេទ្យសត្វចុះចាក់វ៉ាសាំងការពារជំងឺសត្វគោ ក្របី ឬ ការបាញថ្នាំមូសជូនពលរដ្ននៅឡើយ ទោះបីរពេលនេះមានជំងឺដំពក អុចៗខ្មៅៗក៏ដោយ ៕ព័ត៏មាន បឋម






































