ខេត្តព្រះសីហនុ៖គ្រឿងញៀនចំនួនប្រមាណជាង ៤៦៨នាព្រឹក ថ្ងៃទី០៣ខែ សីហា ឆ្នាំ ២០២១នេះត្រូវបាន អគ្គ លេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនដឹកនាំដោយលោក នាយឧត្តមសេនីយ៍មាស វិរិទ្ធិនាំយក មកធ្វើការដុតកម្ទេចចោល នៅត្រង់ចំណុច ដីឡូមួយកន្លែង ស្ថិត ភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្ត ព្រះសីហនុ។
លោក សៀង សុខ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះសីហនុតំណាងអយ្យការអមសាលាដំបូងខេត្ត មានប្រសាសន៍ថានេះគឺជាការដុត រូមគ្នាគ្រឿងញៀន វាងខេត្តព្រះសីហនុនិងខេត្តកំពតដែល ជាវត្ថុតាង បាន បញ្ចប់ក្តីនៅតាមសាលាដំបូងខេត្តព្រះសីហនុនិងខេត្តកំពតសរុបចំនួន២០៥សំណុំរឿងព្រហ្មទណ្ឌ ដែលមាន គ្រឿងញៀនចម្រុះសរុបជាង៤៦៨គីឡូក្រាមក្នុងនោះសាលាដំបូងខេត្តព្រះសីហនុមាន១៨៥សំណុំរឿងព្រហ្មទណ្ឌមានវត្ថុតាងគ្រឿងញៀនចំនួន៤៦៨.៦០២,៥៧ក្រាមនិងសាលាដំបូងខេត្តកំពតមាន២០សំណុំរឿងព្រហ្មទណ្ឌ មានវត្ថុតាងគ្រឿងញៀនចំនួន១៣,៤៤ក្រាម។ហើយការដុត បំផ្លាញគ្រឿងញៀននាពេលនេះគឺ ជាការ ឆ្លើយតប ដែលបង្ហាញពីរសកម្មភាពឲ្យសារធារណជនទូទៅបានឃើញថាវត្ថុតាងគ្រឿងញៀនដែលបង្កហានិភ័យនិងនាំឲ្យមានភាពអន្តរាយត្រូវបានដុតបំផ្លាញចោល។
លោក សៀង សុខ បានបញ្ជាក់បន្ថែមថា ក្នុងរយៈពេល៦ខែ ក្នុងឆ្នាំ២០២១នេះ សមត្ថកិច្ចបានប្រតិបត្តិ ការបង្ក្រាបបទល្មើសគ្រឿងញៀនបានចំនួនជាង៣ពាន់ករណី ឃាត់ខ្លួនជនសង្ស័យជាង៧ពាន់នាក់ និងចាប់ យកគ្រឿងញៀនបានសរុបជាង៨៥០គីឡូក្រាមហើយចំពោះជនល្មើសដែលពាក់ព័ន្ធនឹងគ្រឿងញៀនត្រូវបានយកទៅផ្ដន្ទាទោស ដាក់ពន្ធនាគារជាបន្តបន្ទាប់ផងដែរ។ ហើយកិច្ចការនេះបើទោះបីប្រទេសកម្ពុជាយើងបាន ប្រឈមមុខនឹងគ្រោះថ្នាក់ធ្ងន់ធ្ងរបណ្តាលមកពីការឆ្លងរីករាលដាលជំងឺកូវីដ១៩ពិតមែនតែអាចនឹងបាត់ទៅវិញនៅថ្ងៃណាមួយតែមិនអាចរារាំងកិច្ចប្រតិបត្តិការប្រយុទ្ធប្រឆាំងបញ្ចប់គ្រឿងញៀនទូទាំងប្រទេសបានឡើយព្រោះបរិមាណគ្រឿងញៀនដ៏ច្រើនសន្ធឹកសន្ធាប់ប្រសិនបើសមត្ថកិច្ចយើងបង្រ្កាបមិនទាន់ពេលវេលានោះទេវានឹងពង្វក់ស្មារតីអូសទាញដល់ប្រជាពលរដ្ឋស្លូតត្រង់ពិសេសយុវជនឱ្យប្រើប្រាស់ដោយខុសច្បាប់បណ្តាលឱ្យខូចសុខភាពនិងឈានរហូតដល់ប្រព្រឹត្តបទល្មើសជាអាទិ៍ អំពើ ឃាតកម្ម និងឧក្រិដ្ឋកម្ម បង្កភាពអសន្តិសុខក្នុងសង្គមនិង សហគមន៍ មិនថានៅខេត្តព្រះសីហនុ ក៏ដូចជាទូទាំង ប្រទេសកម្ពុជា៕នាគសមុទ្រ





































