VIDEO ហេតុ​អ្វី​បរិភោគ​មី​កញ្ចប់ ធ្វើឲ្យ​អាយុ ខ្លី ?

0

មី​គឺជា​អាហារសម្រន់​ដ៏​បន្ទាន់​បំផុត និង​ជា​អាហារ​ពេល​ល្ងាច សម្រាប់​សិស្សានុសិស្ស នៅតាម​វិទ្យាល័យ និង​មហាវិទ្យាល័យ គ្រប់​ទីកន្លែង ខណៈ​ដែល​វា​មាន​តម្លៃ​ថោក​សមរម្យ ក៏​ប៉ុន្តែ​វា​ជា​ប្រភេទ​អាហារ ដែល​វាយប្រហារ​ទៅលើ​បេះដូង និង ជំងឺ​ទឹកនោម​ផ្អែម ។​ ​ការសិក្សា​មួយ បាន​ចេញផ្សាយ​នៅ​ក្នុង​ទិនានុប្បវត្តិ នៃ​អាហារ​រូបត្ថម្ភ បាន​រកឃើញថា “​មី រួមជាមួយ​នឹង​ផលិតផល​មី​ផ្សេងទៀត អាច​បង្កើន​ហានិភ័យ សម្រាប់​ជំងឺ​បេះដូង ក្នុងនោះ គឺ​ហានិភ័យ សម្រាប់​សរសៃឈាម​បេះដូង និង ជំងឺ​ដាច់​សរសៃ​ខួរក្បាល ជាពិសេស​សម្រាប់​ស្ត្រី ” ។​ ​អ្នកស្រាវជ្រាវ​នាំមុខ លោក Hyun Joon Shin បាន​និយាយថា “​ចាប់តាំងពី​មនុស្ស​ជាច្រើន ប្រើប្រាស់​មី​កញ្ចប់ តែ​មិន​ដឹង​ពី​ហានិភ័យ ដែល​ប៉ះពាល់​សុខភាព ” ។​ ​ចំពោះ​ការស្រាវជ្រាវ លើ​បញ្ហា​មី​ប៉ះពាល់​ដល់​សុខភាព​នេះ អ្នកស្រាវជ្រាវ បាន​មើល​ទៅលើ​ទិន្នន័យ ចំនួន ១០ ៧១១ នាក់ ដែល​ជា​មនុស្ស​ពេញវ័យ នៅ​ចន្លោះ​អាយុ ចាប់ពី ១៩ ដល់ ៦៤ ឆ្នាំ ដោយ​ប្រមូល​បាន​ពី​ស្ថាប័ន​សុខាភិបាល របស់​ប្រទេស​កូរ៉េ ដែល​បាន​ស្រាវជ្រាវ កាលពី​ឆ្នាំ ២០០៧ ដល់​ឆ្នាំ ២០០៩ ដោយ​ពួកគេ​បាន​រកឃើញ ការបរិភោគ​មី និង បណ្តា​ប្រភេទ​អាហារ​សរសៃ​ស្រដៀង​នេះ ដែល​ប៉ះពាល់​ដល់​សរសៃឈាម​បេះដូង ជំងឹ​តម្រង់នោម និង​ធ្វើឲ្យ ប្រព័ន្ធ​រំលាយ​អាហារ​មាន​ភាព មិន​ប្រក្រតី​។​noodle ​មូលហេតុ​នៃ​បញ្ហា​នេះ​ជាក់លាក់ លោក Hyun Joon Shin បានបញ្ជាក់​ថា មី​ដែល​វេច​ខ្ចប់ នៅក្នុង​ប្រអប់​ស្នោ ដែល​មាន​ផ្ទុក ជាតិ​កាបូន​ស៊ីណេ​ទិច ដែល​ធ្វើឲ្យ​ប៉ះពាល់​កាន់តែ​ច្រើន​ដល់​សុខភាព របស់​ស្ត្រី ។​ការសិក្សា ផ្តោត​ទៅលើ​បុគ្គល នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង ដោយ​ក្នុង​នោះ​លោក Hyun Joon Shin បាន​មានប្រសាសន៍ថា ” ប្រទេស​កូរ៉េ គឺជា​ប្រទេស ដែល​មាន​ចំនួន​មនុស្ស​ច្រើន​លើ​ពិភពលោក ចូលចិត្ត​បរិភោគ​មី ហើយ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ បញ្ហា​សុខភាព​នៅ​ទីនេះ រួម​ទាំង​បញ្ហា​បេះដូង និង​ជំងឺ​ធា​ត់ បាន​កើនឡើង​។ ការរកឃើញ​នេះ​ទំនង​ជា​ការពិត​ហើយ ដែល​ទាក់ទង​អ្នកជំងឺ ចូលចិត្ត​ញ៉ាំ​មី ” ។ ​សហរដ្ឋអាមេរិក ជាប់​ចំណាត់ថ្នាក់​ទី ៦ ផ្នែក​លក់ មី ទៅកាន់​ក្រៅប្រទេស នេះ​បើ​យោងតាម World Instant Noodles Association ដោយ​រកឃើញថា អាមេរិក​លក់​មី​ចេញ បាន​ចំនួន ៤៣០០ ពាន់​លាន កេស នៅ​ឆ្នាំ ២០១៣ ដែល​ស្ថិតនៅ​ពីក្រោយ ប្រទេស​ចិន ឥណ្ឌូនេស៊ី ជប៉ុន វៀតណាម និង ឥណ្ឌា ។​ ​

នេះ​មិនមែន​ជា​លើ​កី ១ នោះទេ ដែល​មី ត្រូវបាន​គេ​មូល​បង្កាច់ ជា​សាធារណៈ ។ នៅ​ឆ្នាំ ២០១២ មាន​វិដេអូ​មួយ ដែល​បង្ហាញ​ពី ការបរិភោគ​មី ដែល​ប៉ះពាល់​ដល់ ក្រពះ ឬ ប្រព័ន្ធ​រំលាយ​អាហារ បង្ក​ជា​ជំងឺ ផ្សេងៗ និង​ជា​បញ្ហា​ក្រោយ​ពី​បរិភោគ​មី​រួច ដោយ​ក្រពះ​ត្រូវ​ធ្វើការ​ថែម​ម៉ោង ដើម្បី​កិន​រំលាយ​អាហារ រហូត ២៤ ម៉ោង ទើប កិន​រំលាយ​មី ទៅរួច ខុស​ពី​អាហារ​ផ្សេងៗ ។ នេះ​បើ​តាម​ការ​ឲ្យដឹងពី វេជ្ជៈបណ្ឌិត Braden Kuo ។​ នៅ​ដើមឆ្នាំ​នេះ​ដែរ ខាង​ក្រសួងសុខាភិបាល ប្រទេស​ម៉ាឡេស៊ី បាន​ចេញ​សេចក្តីប្រកាស​ជា​សាធារណៈ ព្រមាន និង​ប្រឆាំង ដល់​ការបរិភោគ​មី កញ្ចប់ ព្រោះតែ​គ្រឿងផ្សំ មួយចំនួន​នៅក្នុង​មី​កញ្ចប់​មាន​សារធាតុ​គីមី ដែល​បង្ក​ឲ្យ​ប៉ះពាល់​ដល់​ជំងឺ​បេះដូង ដាច់​សរសៃឈាម​ខួរក្បាល និង ខូច​តម្រង់​នោម ។​ Nissin Foods ដែលជា​ក្រុមហ៊ុន​ផលិតផល​មី​ដំបូង នៅក្នុង​ប្រទេស​ជប៉ុន នៅ​ឆ្នាំ ១៩៥៨ មិន​ឆ្លើយតប​ទៅនឹង ការសុំ​អត្ថាធិបាយ នោះទេ ពី​សំណាក់​ក្រុម ហ៊ុន Yahoo Health លើ​បញ្ហា​នេះ ៕ ​ទស្សនា​ឃ្លិប​វីដេអូ ដែល​បង្ហាញ​ពី​ការប៉ះពាល់​ដល់​ក្រពះ ខណៈ​ញ៉ាំ​មី​ចូល ៖