អង្គការ​សុខភាព​ពិភពលោក អនុម័ត​ឲ្យប្រើ​ថ្នាំ​ពិសោធន៍​លើ​ជំងឺ Ebola

0

អង្គការ​សុខភាព​ពិភពលោក (WHO) នៅ​ថ្ងៃ​អង្គារ​ទី​១២​ខែ​សីហា ឆ្នាំ ២០១៤ ម្សិលមិញ​នេះ បាន​អនុញ្ញាតឲ្យ​ធ្វើ​ការ​ប្រើប្រាស់​ថ្នាំ​ពិសោធន៍​ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ Ebola ដែល​បាន​សម្លាប់​មនុស្ស​ជាង ១​ពាន់​នាក់ និង​ជា​ជំងឺ​ដ៏​កាច​សាហាវ​ថ្មី​មួយ​ទើប​នឹង​ផ្ទុះ​ឡើង​។​ ​ទីភ្នាក់ងារ​សុខភាពរ​បស់​អង្គការ​សហរដ្ឋ​ប្រជាជាតិ​(NU) បាន​សេច​សេចក្ដីប្រកាស បន្ទាប់ពី​ក្រុមហ៊ុន​អាមេរិក​មួយ​ហៅថា “ZMapp” បាន​និយាយថា ខ្លួន​បាន​បញ្ជូន​ការផ្គត់ផ្គង់​ទៅកាន់​ភាគ​ខាងលិច​នៃ​ប្រទេស​អាហ្វ្រិក ដើម្បី​ធ្វើ​ការពិសោធន៍​។​ “​នៅ​ក្នុង​កាលៈទេសៈ​ពិសេស​នៃ​ការផ្ទុះ Ebola នេះ​វា​ជា​ក្រម​សីលធម៌​ក្នុង​ការផ្តល់ជូន​នូវ​អន្តរាគមន៍​ដោយ​មិន​បាន​ចុះបញ្ជី ប៉ុន្តែ​វា​ជា​សក្តានុពល​ក្នុង​ការព្យាបាល ឬ​ការការពារ​”​។ នេះ​ជា​សម្ដី​របស់​លោក Paul Kieny អគ្គនាយក​ជំនួយការ​ម៉ា​រី​របស់​អង្គការ​សុខភាព​ពិភពលោក ប្រាប់​អ្នកយកព័ត៌មាន​នៅ​ទីក្រុង​ហ្សឺ​ណែ​វ បន្ទាប់ពី​កិច្ចប្រជុំ​របស់​អ្នកជំនាញ​វេជ្ជសាស្ត្រ​នៅ​លើ​បញ្ហា​ជំងឺ Ebola​។ ​ប្រធាន​អង្គការ​សហប្រជាជាតិ លោក បាន គីមូន បានប្រកាស​ផែនការ​ដើម្បី​បង្កើន​ការឆ្លើយតប​ជា​សកល​ឲ្យ​រដ្ឋាភិបាល “​ជៀសវាង​ការ​ភ័យ​ស្លន់ស្លោ និង​ការភ័យខ្លាច​”៕ebola-hand1