មេធាវីវ័យ អាយុ២៩ឆ្នាំម្នាក់ស្លាប់ក្នុងសមុទ្រក្រុងព្រះសីហនុខណៈចុះលេងទឹកជាមួយមិត្តភ័ក្រ

ខេត្តព្រះសីហនុ៖ គិតត្រឹមវេលាម៉ោង៦និង១០នាទីព្រឹកថ្ងៃទី០៤ខែសីហាឆ្នាំ២០២១នេះសាកសព មេធាវីវ័យ ក្មេង ដែលបានលង់ទឹកស្លាប់ កាលពីរសៀលថ្ងៃទី០៣ខែសីហាកន្លងមក ត្រូវបានរកឃើញហើយ  នៅចម្ងាយពីកន្លែង កើតហេតុ ជិតពីរគីឡូម៉ែត្រ ស្ថិតក្នុងភូមិប្រាំមួយសង្កាត់៤ ក្រុងនិងខេត្តព្រះសីហនុ។ 

លោកមេធាវីខាងលើ ត្រូវបានអាជ្ញាធរមានសមត្ថកិច្ច ឲ្យដឹងថាមានឈ្មោះជូ ជាគុយ ភេទប្រុស អាយុ ២៩ ឆ្នាំ ជនជាតិខ្មែរ មានមុខរបរជាមេធាវី ទីលំនៅរាជធានីភ្នំពេញបានមកក្រុងព្រះសីហនុក្នុងបេសកកម្មការងារ និងទេសចរណ៍។ ជនរងគ្រោះ នាវេលា រសៀល ថ្ងៃទី០៣ ខែ សីហា ឆ្នាំ ២០២១រូមនិងមិត្តភ័ក្រ មានគ្នា ចំនួន ០៤នាក់គឺជា ភ្ញៀវទេសចរជនជាតិខ្មែរមកពីរាជធានីភ្នំពេញបាននាំគ្នាចុះទៅលេងទឹកសមុទ្រ នៅត្រង់ ចំណុច ឆ្នេរអូរត្រេះ១ ស្ថិតក្នុងភូមិលេខ ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ(ទល់មុខឆៃណាថោន)។ក្នុងពេល ជនរងគ្រោះ ចុះទៅលេង ទឹកស្ថាន ភាពទឹក សមុទ្រមានរលកបោកបក់ខ្លាំង ជាហេតុធ្វើឲ្យជនរងគ្រោះបានបាត់ខ្លួន ក្នុងពេល នោះតែម្តងទៅចំណែក មិនភ័ក្រចំនួន៣នាក់ទៀតមិនមានបញ្ហារអ្វីទេ ។

  ភ្លាមៗកម្លាំងនគរបាល និងប្រជាពរដ្ឋបានបាន ប្រើប្រាស់ម៉ូតូទឹកចំនួន៣គ្រឿង បាន ស្វែងរកលុះ ព្រឹក ថ្ងៃទី ០៤ ខែ សីហា ទើបបានរកឃើញសាកសព។ 

បច្ចុប្បន្នសាកសពត្រូវបានសាច់ញាតិនៃសពបានលើកយកមកដាក់នៅលើឆ្នេរដើម្បីសមត្ថកិច្ចធ្វើកោសល្យ វច្ច័យតាមនីតិវធី រួចទើបអនុញ្ញាតប្រគល់ជូនគ្រួសារ និងសាច់ញាតិ។

គួរបញ្ជាក់ផងដែរថា នេះមិនមែនជាលើកទីមួយនោះទេ ដែលមានមនុស្សលុងទឹកស្លាប ខណៈចុះលេង ទឹក សមុទ្រ ក្នុងស្ថានភាពមានរលកធំៗ និងខ្យល់បកបោក  ហើយជុំវិញបញ្ហារនេះ នៅពេល ឆ្នេរសមុទ្រ មាន ខ្យល់ និងរលកធំៗ ក្រុមការពារឆ្មាំសមុទ្រ  ក៏ដូចអាជ្ញាធរមានសត្ថកិច្ច ដែល ឈរជើងនៅទីនោះ តែងតែចុះ ធ្វើការណែនាំដល់ ភ្ញៀវទេសចរណ៏ ហាមឃាត់ឲ្យមានការប្រុងប្រយ័ត្ននិងមិនអនុញ្ញាត្តឲ្យចុះលែងទឹក សមុទ្រ នៅពេល មានភ្លៀង រលកនិងខ្យល់ បក បោកធំៗ  ប៉ុន្តែរទោះបីជាយ៉ាងណានេះក៏ដោយ ក៏នៅមាន ភ្ញៀវទេសច រណ៏មួយចំនួន តូចមិនព្រមស្ដាប់នៅតែបន្តចុះលេងទឹក សមុទ្រដោយសំអាងថាខ្លួនចេះ ហែលទឹក ជាលទ្ធ ផល គឺភាគច្រើនជួបហេតុបែបនេះ ៕នាគសមុទ្រ