ក្នុងដំណើរការយុទ្ធនាការចាក់វ៉ាក់សាំងដូសទី២ ក្នុងស្រុកព្រះនេត្រព្រះ ពលរដ្ឋដឹងគុណនិងថ្លែងអំណរគុណដល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ឯកឧត្ដម ឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត

បន្ទាយមានជ័យ៖ពលរដ្ឋដឹងគុណនិងថ្លែងអំណរគុណដល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ឯកឧត្ដម ឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរៈភូមិន្ទ មេបញ្ជការកងទ័ពជើងគោក និងក្រុមគ្រូពេទ្យចំណុះយោធភូមិភាគទី៥ ដែលបាននាំវាក់សាំងមកចាក់ជូន ដើម្បីការពារការឆ្លងមេរោគកូវីត១៩ នៅស្រុកព្រះនេតព្រះ។
លោក វណ្ណ រិទ្ធីសាទ រស់នៅភូមិភ្នំជញ្ជាំង ឃុំជប់វារីនិយាយថាគាត់មកចាក់វាក់សាំងលើកទី២រួចរាល់ហើយ សប្បាយរីករាយនូវការផ្ដល់ ការចាក់វាក់ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ឯកឧត្ដម ហ៊ុន ម៉ាណែត ហើយសន្យាគោរពដឹងគុណជានិច្ចនិរន្ត៍។
កញ្ញា ឃុត សាម៉េត រស់នៅភូមិ/ឃុំភ្នំលាបនិយាយថា៖ នាងថ្លែងនូវអំណរអគុណ សម្តេចតេជោហ៊ុន សែន និងលោកជំទាវ ប៊ុន រានីហ៊ុន សែនដែលតែងតែគិតគូរពីសុខទុក សុខភាព ពលរដ្ឋទូទៅពិសេសក្នុងពេលនៃការឆ្លងរីករាលដាលមេរោគជម្ងឺរកូវីត១៩ ហើយស្វះស្វែងរកវាក់ចាក់ការពារជូនពលរដ្ឋ។ កញ្ញា ឃុត សាម៉េត គោរពថ្លែងអំណរគុណដល់ និងដឹងគុណដល់សម្តេច លោកជំទាវ និង ក្រុមគ្រូពេទ្យចំណុះយោធភូមិភាគទី៥ ផងដែរនាំវាក់សាំងចាក់ជូន។
នៅក្នុងយុទ្ធនាការលើកទី១ ចាក់វ៉ាក់សាំងដូសទី២ ដោយគ្រូពេទ្យចំណុះយោធភូមិភាគទី៥ នៅស្រុកព្រះនេត្រព្រះខេត្តបន្ទាយមានជ៏យ គឺមានព្រះសង្ឃ មន្ត្រីរាជការ អាជីវករ កម្មករ ប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។ឧត្តមសេនីយ៍ត្រីជុំ សេដ្ឋា មេបញ្ជាការរងនិងជានាយសេនាធិការកងពលតូចថ្មើរជើងលេខ៥១ និងលោកឃូ ពៅ អភិបាលស្រុកព្រះនេត្រព្រះអោយដឹងកាលពីថ្ងៃទី៣ខែសីហាឆ្នាំ២០២១ ថា៖ យុទ្ធនាការលើកទី១ ការចាក់វ៉ាក់សាំងដូសទី២ នាថ្ងៃដំបូងនៅបញ្ជាការដ្ឋានកងពលតូចថ្មើរជើងលេខ៥១ នាស្រុកព្រះនេត្រព្រះ ក្នុងគម្រោងរយៈពេល៣ថ្ងៃ(ថ្ងៃទី៣-៤-៥ ខែសីហា) ប្រគេនព្រះសង្ឃ ជូនមន្ត្រីរាជការ អាជីវករ កម្មករ ប្រជាពលរដ្ឋ ក្នុងស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ គឺបានចំនួន៣.៥២០នាក់/ស្រី១.៣៨នាក់)ហើយ លើតាមផែនការ មានសរុបចំនួន ១១.៨០៩នាក់ ។
ពោលគឺបន្ទាប់ពីយុទ្ធនាការលើកទី១ ចាក់វ៉ាក់សាំង(ស៊ីណូវ៉ាក់) ដូសទី១ កាលពីថ្ងៃទ១៤ ខែកក្កដា ឆ្នាំ២០២១ កន្កងមក។
លោកឃូ ពៅ បានបន្តថា ៖ ក្រោមការដឹកនាំបញ្ជាររបស់លោកឧត្តមសេនីយ៍ត្រីសឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ ហើយមានលោកឧត្តមសេនីយ៍ត្រីជុំ សេដ្ឋា មេបញ្ជាការរងនិងជានាយសេនាធិការប្រចាំបញ្ជាអនុវត្ត គេសង្កេតឃើញថា ដំណើរការនោះ មានការអញ្ជើញមកទទួលការចាក់វ៉ាក់សាំងដោយស្ម័គចិត្តពីប្រជាពលរដ្ឋយ៉ាងកុះករ និងមានកិច្ចសហការល្អ បង្កលក្ខណៈងាយស្រួល ពីសំណាក់នាយ នាយរងនិងមន្ត្រីយោធាកងពលតូចថ្មើរជើងលេខ៥១ រដ្ឋបាលស្រុក ឃុំ សហភាពសហព័ន្ធយុវជនកម្ពុជា(សសយក) ជាពិសេសតួអង្គអ្នកមកទទួលសេវាបានមកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ផងដែរ ។
ក្នុងនោះ ដោយសារបងប្អូនជាអ្នកចាក់វ៉ាក់សាំងបានអញ្ជើញមកច្រើន ទើបមានការឈរតម្រង់ជួររង់ចាំ និងទួលសេវាត្រួតពិនិត្យតាមវិធានសុខាភិបាលនិងការត្រួតពិនិត្យ ផ្ទៀងផ្ទាត់ឯកសារនៅច្រើនចំណុច មុននឹងទៅដល់គោលដៅទទួលការចាក់វ៉ាក់សាំងនៅលើរថយន្តចល័តយោធភូមិភាគទី៥និងនៅបន្ទប់នៃអគារធ្វើការរបស់កងពល ។
ប៉ុន្តែដើម្បីកុំអោយបងប្អូនរង់ចាំយូរមានការធុញទ្រាន់ កងពលនិងរដ្ឋបាលស្រុកបានចែកទឹកពិសារនិងច្រៀងកំដរអារម្មណ៍ដោយក្រុមដន្ត្រីជូនបងប្អូនផងដែរ៕ដោយ៖ ឃិន គន្ធា