​បទល្មើស​នេសាទ​ក្នុង​ខេត្តកំពង់ធំ​បាន​កក្រើក​ពេញ​ផ្ទៃ​ទន្លេសាប សមត្ថកិច្ច​ជ្រើសរើស​ទីតាំង​បង្ក្រាប ដោយ​ភាព​លាក់លៀម​

0

​ ​ខេត្តកំពង់ធំៈ សកម្មភាព​រីកដុះដាល​បទល្មើស​នេសាទ បាន​ក្រើ​ក​សារជាថ្មី បន្ទាប់​រដូវវស្សា​ឈាន​ចូលមក ដល់ តែ​ក្នុង​នោះគេ​សង្កេតឃើញ សមត្ថកិច្ច​រដ្ឋ​បាលជ​ល​ផល ទាល់តែ​មានការ​ឆ្កេះ​ពី​សំណាក់​ថ្នាក់ដឹកនាំ ទើប​ភ្ញាក់រលឹក​ចុះទៅ​បង្ក្រាប តែ​ការ​បង្ក្រាបបាន​ធ្វើឡើង​ក្នុង​លក្ខណៈ​លាក់លៀម បិទបាំង​ពី​ក្រសែភ្នែក​របស់ អ្នក​សារពត៌មាន តែ​ការបង្ក្រាប​ត្រូវបានធ្វើ​សកម្មភាព​ទាំង​បង្ខំចិត្ត ព្រោះ​ត្រូវបាន​គេ​ដឹងថា អង្ករ​ក្លាយជា​បាយ​។​ ​ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ លោក ប៉ែន វណ្ណ​រិ​ទ្ធ នាយខ​ណ្ទ​រដ្ឋបាល ជលផល​កំពង់ធំ បាន​ដឹកនាំ​កំលាំង​បង្ក្រាប ក្នុងភូមិ​សាស្ត្រ​ស្រុក​ស្ទោង ឃុំ​ពាម​បាង ឃុំ​ម្សាក្រង តែ​សកម្មភាព​បង្ក្រាប​បានធ្វើ​ឲ្យ​មានការ​សង្ស័យ​ជាខ្លាំង ដោយសារតែ​កន្លងមក អ្នកយក​ពត៌មាន​យើង​បាន ចុះទៅ​Image23

ថតរូប​ភាព​ផ្ទាល់ នៅ​ទីតាំង​បទល្មើស នឹង​បាន​ប្រទះឃើញ​បទល្មើស របាំង​សាច់​អួន​រាប់ពាន់ ម៉ែត្រ ដាក់​កាត់​បឹង និង​មាន​ជាច្រើន​កន្លែង មិនតែប៉ុណ្ណោះ ក្រុមកម្មករ​របស់​ជ​ន​ល្មើស បាន​សាង់​ខ្ទម​នៅលើ​ដើមឈើ និង​មាន​សម្ភារៈ​ជាច្រើន សម្រាប់​ដាក់​បទល្មើស តែ បែ​ជា​លោក ហួន ផល នាយ​សង្កាត់​ពាម​បាង និង​លោក ប៉ែន វណ្ណ​រិ​ទ្ធ នាយខ​ណ្ទ​មិន​ខ្ចី​បង្ក្រាប និង​បាន​បើក ភ្លើង​ខៀវ​អោយ លោក ឆេង សួរ រស់នៅ​ឃុំ​កំពង់ក្តី ខេត្តសៀមរាប មក​ប្រព្រឹត្ត​បទល្មើស​យ៉ាង​រំភើយ ។​ ​Image18

សកម្មភាព​ការចុះ​បង្ក្រាប​បទល្មើស​នេសាទ រប​ស់ខណ្ទ​រដ្ឋ​បាលជ​ល​ផល​កំពង់ធំ និង​ការអនុវត្ត​ច្បាប់​ស្តីពី ការការពារ អភិរក្ស​ធ​ម​ធាន​ម​ឆ្ឆា​ជាតិ វា​ផ្ទុយគ្នា​រវាង​ការអនុវត្តន៍​ការចុះ​បង្ក្រាប​ជាក់ស្តែង ដោយសារតែ​ការចុះ បង្ក្រាប​កន្លងមក គ្រាន់តែ​ចុះ​ជា​ពិធី ពុំមាន​ការកាប់បំផ្លាញ ដុះ​ចោល​នោះទេ ឬ​ធ្វើ​ឲ្យ​ឧ​បករ​នេសាទ​ទាំងនោះ មានការ​ខូចខាត​នោះទេ គឺ​គ្រាន់តែ​កាត់​របាំង​អួន​ទំលាក់​ចូល​ទឹក ហើយក៏​បើក​កា​រណូត​ចេញទៅ ការធ្វើ​បែប នេះ​គឺជា​ការផ្តល់​ឳ​កាស​ឲ្យ ជនល្មើស​ពុំមាន​ការ​រាងចាល ចំណែក​អ្នក​ពត៌មាន​ពុំបាន​ឲ្យ​ចុះទៅ​សង្កេត​ការ​ផ្ទាល់​នោះទេ​ថត​យក​ពត៌មាន​នោះទេ ចាំតែ​ខ​ណ្ទ​រដ្ឋបាល​ជលផល​សរសេ​រ​តួលេខ​ព្រាវៗ រៀបរាប់​ចំនួន​ម៉ែត្រ ចំនួន​បង្គោល ចេះតែ​ដាក់​ក្នុង​របាយ​ការ​ដោយ​ពុំមែន​ជាការ​ពិត​។​ ​Image19

ប្រជាពលរដ្ឋ ដែល​រស់នៅក្នុង​ឃុំ​ពាម​បាង និង​ឃុំ​ផាត់​សណ្តាយ​បាន​ក្តៅក្រហាយ​ជាខ្លាំង ចំពោះ​លោក ហួន ផល និង​លោក ប៉ែន វណ្ណ​រិ​ទ្ធ បើកដៃ​ឲ្យ​ខ្មោច​ព្រៃ ចូល​ស្រុក ដោយ​ប្រជាពលរដ្ឋ ធ្លាប់បាន​ប្តឹង​មក​លោក អភិបាលស្រុក​ស្ទោង ដើម្បី​សុំ​កាប់រ​បាំងសាច់​អួន​របស់ លោក ឆេង សួរ ចោល ម្យ៉ាងទៀត​ប្រជាពលរដ្ឋ ស្ថិត នៅក្នុង​មូលដ្ឋាន​នេសាទ​ខុសច្បាប់ សុទ្ធតែ​ចាប់​តែ​ចង តែ​ចំពោះ​លោក ឆេង សួរ ឈ្មួញ​ធំ មាន​ទីតាំង​ដាក់ បទល្មើស​ដូច​ឡូត៍​នេសាទ បែរជា​ដាក់​បាន​ដោយ​ពុំមាន​ការហាមឃាត់​។​Image21

​ពាក់​ព័​ន្ឋ​ទៅនឹង​បញ្ហារ​នេះ លោក យ៉ាន់ វិសាក់ នាយផ្នែក​រដ្ឋបាល​ជល​ផល បាន​ឲ្យ​ដឹងថា បទល្មើស​វា​តែង តែមាន​ខ្លះ​បង្ក្រាប​មិន​អស់​តេ តែបើ​សិន​ជាមាន​ច្រើន អួន​មួយ​មាន​ប្រវែង​រាប់រយ​ម៉ែត្រ លោក​នឹង​សុំលាលែង សុំ​ឈប់​តែម្តង​។​សម្រាប​លោក ប៉ែន វណ្ណ​រិ​ទ្ធ មិនអាច​ធ្វើការ​ទំនាក់ទំនង​សុំ​ការបំភ្លឺ​ជុំវិញ ករណី​បើកភ្លើង​ខៀវ ឲ្យ​មានការ​នេសាទ​ខុសច្បាប់​នោះទេ ។Image22 Image23