រដ្ឋបាលខេត្តឧត្តរមានជ័យ ប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន ៧៨នាក់ ៤១ករណី សហគមន៍ ៣៧ករណី នាំចូលពីប្រទេសថៃ កំពុងធ្វើចត្តាឡីស័ក និងជាសះស្បើយ ១៩២នាក់ បន្ថែមទៀត នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១

គិតត្រឹមម៉ោង៥ និង៣០នាទី ល្ងាចថ្ងៃនេះ ខេត្តឧត្តរមានជ័យ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន៥ពាន់ ១៤៩ករណី ក្នុងនោះករណីនាំចូលពីក្រៅប្រទេសចំនួន ៤ពាន់ ៥៦៩ករណី អ្នកឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ចំនួន ៥៧៩ករណី អ្នកដែលបានព្យាបាលជាសះស្បើយចំនួន ១ពាន់ ២២៩ នាក់ អ្នកកំពុងសម្រាកព្យាបាលចំនួន ៣ពាន់ ៩១០ នាក់ និងមានអ្នកស្លាប់ចំនួន ០៩នាក់៕