ខេត្តបន្ទាយមានជ័យ កំលាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យក្រោមការដឹកនាំរបស់មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោក ឧត្តមសេនីយ៍ត្រី ឨប៊ូរិន បានដាក់ចេញបញ្ជាឲ្យមន្ត្រីក្រោមឪវា៉តចុះធ្វើការបង្ក្រាបគ្រឿងញៀនដូចភ្លៀងរលឹមបើទោះបីមានការលំបាកក្នុងការចុះបង្ក្រាបអ្នកជក់និងអ្នកចែកចាយគ្រឿងញៀនយា៉ងណាក៏កំលាំងអាវុធហត្ថចុះធ្វើការបង្ក្រាបហើយឈានធ្វើការចាប់បានអ្នកជក់និងអ្នកចែកគ្រៀងញៀនបានជាបន្តបន្ទាប់រយះពេលកន្លងកមផងដែរ។

ជាក់ស្តែងជនសង្ស័យម្នាក់ដែលកំពុងធ្វើការចែកចាយគ្រឿងញៀនយា៉ងសកម្មដល់ប្អូនៗយុវវ័យទាំងប្រុសទាំងស្រីនៅចំណុច ក្បែរផ្ទះសំណាក់អូរវីណា ស្ថិតក្នុងភូមិក្បាលស្ពាន ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យនៅវេលាម៉ោង ៩យប់ ថ្ងៃទី ១៥ខែសីហា ឆ្នាំ ២០១៤ត្រូវបានកំលាំងកងរាជអាវុធហត្ថខេត្តចុះសហការជាមួយកំលាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតចុះធ្វើការបង្ក្រាបជនសង្ស័យម្នាក់កំពុងតែធ្វើសកម្មភាពចែកចាយគ្រឿងញៀនយា៉ងសកម្មរួចធ្វើការដកហូតវត្ថុតាងមានដូចជា គ្រឿងញៀន មេតំហ្វេតាមីុន ព៌ណ ស ចំនួន៤ថង់តូច ស្មើ
និង១.២២ក្រាម និងទូរសព្ធ័ដៃណូគៀមួយគ្រឿង ។លោក ឪ បូ៊ រិនបាននិយាយបាប់អ្នកយកព៌តមានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ នឿន ចក់ ភេទប្រុស អាយុ ២១ឆ្នាំ រស់នៅភូមិ ប៉ាលិលេយ្យ២ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ លោកឪប៊ូរិនបាននិយាយបន្តថាក្រោយពេលដែលចាប់ខ្លួនជនសង្ស័យបានរួចហើក៏បញ្ជូនមកកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យដើម្បីធ្វើការសាកសួ។ លុះថ្ងៃទី ១៦ខែ សីហាឆ្នាំ២០១៤ជនសង្ស័យត្រូវបានកំលាំងកងរាជអាវុធខេត្ត ក៏សាងសំនុំរឿងរួចបញ្ជូនទៅតុលាការខេត្តបន្ទាយមានជ័យចាត់ការទៅតាមនិតិវិធីច្បាប់ ៕



































