​​ប្រកាស ការតែងតាំង​ផ្លាស់ប្តូរ​មុខងារ នាយទាហាន​ចំនួន​៧​រូប​នៅ​កងពលតូច​អន្តរាគមន៍​លេខ​៨​

0

(​ឧ​ត្ត​រ​មានជ័យ​)​កាលពី​ល្ងាច​ថ្ងៃទី​១៥​ខែសីហា​ឆ្នាំ​២០១៤ នៅ​ទីបញ្ជាការ​កងពលតូច​អន្តរាគមន៍​លេខ​៨​មាន​រៀបចំ​ពិធី​ប្រកាស​តែងតាំង​ផ្លាស់ប្តូរ​មុខងារ​នាយទាហាន​ចំនួន​៧​រូប​ក្រោម​អធិបតីភាព​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សរ​នី​យ៍​.​ផ្កាយ​មាស់​៤​គីម ប៊ុន​ថា​ន​អគ្គ​មេបញ្ជាការរង​នៃ​កងយោធពល​ខេមរភូមិន្ទ និង ជា​ប្រធាន​ទី​១​គ​ណះ​បញ្ជាការ​ឯកភាព សមរភូមិ​មុខ​ព្រំដែន​ក​ម្ព​ជា ថៃ​។​IMG_0998

នាឱកាស​នោះ​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ស្រី ឌឹ​ក​នាយរង​សេនាធិការ​ចំរុះ​មេបញ្ជាការ​កងពលធំ​អន្តរាគមន៍​លេខ​៣​មតិ​ស្វាគមន៍ មាន​កិត្តិយស​ដ៏​ឧត្តុង្គឧត្តម និង​មាន​មោទនភាព​យ៉ាង​ក្រៃលែង ដោយបាន ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ គីម ប៊ុន​ថា​ន អគ្គ​មេបញ្ជាការរង​. នៃ​កង​យល​ធ​ពល​ខេមរភូមិន្ទ បាន​ឆ្លៀត​ពេលវេលា​ដ៏​មមាញឹក អ​ញ្ចើ​ញ​មក​ចូលរួម​ជា​អធិបតី ក្នុង​ពិធី​ប្រកាស​តែងតាំង​ផ្លាស់ប្តូរ​មុខងារ​ជូន​ដល់​នាយទាហាន​ចំណុះ​កងពលតូច​អន្តរាគមន៍​លេខ​៨ នាឱកាស​នេះ​។​តាងនាម​អោយ នាយទាហាន និង​ក្នុងនាម​ខ្ញុំបាទ​ផ្ទាល់​.​សូម​សំដែង​នូវ​មនោសញ្ចេតនា​រំភើប​រីករាយ​ឥតឧបមា និង​សូម​គោរព​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ជាទីបំផុត ចំពោះ​វត្តមាន​ដ៏​ឧត្តុង្គឧត្តម និង​វិសេសវិសាល​នេះ​។​IMG_1007

ឆ្លៀត​ក្នុងឱកាស​នេះដែរ អនុញ្ញាតិ​ឲ្យ​ខ្ញុំ សូម​ថ្លែងអំណរគុណ​ដ៏​ខ្ពង់​ខ្ពស់បំផុត ចំពោះ​រាជរ​ដ្ថ​ភិ​បាល ក្រ​ការពារជាតិ ក៏​ដូច អគ្គបញ្ជាការ ដែល​បានផ្តល់​សេចក្តីទុកចិត្ត​លើ​ការតែងតាំង​នាយទាហាន ជា​ថ្នាក់ដឹកនាំ​កងពលតូច​អន្តរាគមន៍​លេខ​៨ នាពេលនេះ​។​ហើយ​ទន្ទឹមនឹង​នេះដែរ យើងខ្ញុំ​ទាំងអស់ សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ គីម ប៊ុន​ថា​ន ដែលជា​និច្ចកាល ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ តែងតែបាន​យកចិត្តទុកដាក់​និង​រួមសុខ រួម​ទុក ដោយផ្ទាល់​ជាមួយ​បងប្អូន​នៅទីនេះ ព្រមទាំង​បាន​ជួយ​ដឹកនាំ IMG_1008

ចង្អុលបង្ហាញ ដល់​យើងខ្ញុំ ដោយមាន​ការ​អភិ​វ​ឌ្ឌ្យ​ន៍​លើ​គ្រប់​វិស័យ ទាំង​ផ្នែក​ប្រតិ​ប​តិ្ត​ការ​សឹក​ប្រសើ​លើ​ការដឹកនាំ​បញ្ជា ការកសាង​អង្គភាព ការងារ​ហ្វឹក​ហ្វឹ​ន ក៏ដូចជា​ការងារ​អភិ​វ​ឌ្ឌ្យ​ន៍​គ្រួសារ​កងទ័ព ដែល​រហូតមក​ដល់ពេលនេះ បានធ្វើ​ឲ្យ​ជីវភាព​រស់នៅរ​បស់បង​ប្អូន​មាន​ភាពប្រសើ​ឡើងជា​លំដាប់​។​ក្នុងឱកាស​នេះដែរ ក្រោម​ការដឹកនាំ​ចង្អុលបង្ហាញ​ដ៏​ត្រឹមត្រូវ​និង​ការខិតខំ​ប្រឹងប្រែង ជួយ​ជ្រោមជ្រែង អស់ពី​កំលាំងកាយ​ចិត្ត​ពី​សំណាក់​ថ្នាក់ដឹកនាំ​ក្រសួងការពារជាតិ​ផងដែរ​។​នាឱកាស​នោះ​លោក​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍​គីម ប៊ុន ថា​ន​អគ្គ​មេបញ្ជាការរង​បាន​ឡើង​ប្រគល់​លិខិត​ផ្លាស់ប្តូ​មុខងារ​នាយទាហាន​ចំនួន​៦​រូប​និង​ប្រគល់​ត្រា​ជូន​ដល់​ឯកឧត្តម​សេនីយ៍​ត្រី​លី ស៊ុន​.​ជំនួស​ប្រធាន​កងពល​ដែល​បាន​ស្លាប់​ទៅនោះ​។IMG_1015

​នាឱកាស​នោះ​លោក​ឯកឧត្តម​សេនីយ៍​ត្រី លី ស៊ុន​បាន​ឡើង​ធ្វើ​សាច​ក្តី​ប្តេជ្ញាចិត្ត ក្នុងឱកាស​នេះ ខ្ញុំបាទ​មាន​កិ​តិ្ត​យស​ខ្ពង់ខ្ពស់​ណាស់​ដោយបាន រាជរ​ដ្ថា​ភិ​បាល ក្រសួងការពារជាតិ​និង​អគ្គមេបញ្ជាការ នៃ​កងយោធពល​ខេ​មរះ​ភូមិ​ន្ធ ជឿទុកចិត្ត​ប្រកាស​ប្រគល់​តួនាទី​ដ៏​សំខាន់​ដល់​ខ្ញុំបាទ​ជា​មេបញ្ជាការ កងពលតូច​អន្តរាគមន៍​លេខ​៨​ច​ណុះ​កងពលធំ​អន្តរាគមន៍​លេខ​៣​ដើម្បី​គ្រប់គ្រង​ដឹកនាំ អង្គភាព​នេះ​ឆ្​េះ​ោះ​ទៅរក​ភាពរឹងមាំ​រីកចំរើន បន្ត​ពី​ឯកឧត្តម មេបញ្ជាការ​ចាស់​ដែល​ពេលនេះ គាត់​បានទទួល​មរ​ណះ​ភាព​ទៅហើយ​។​IMG_0993

ដើម្បី​ជា សក្ខីភាព បញ្ជាក់​អំពី​ភាពស្មោះត្រង់​ក្នុងការ​ដឹកនាំ​បន្ត​ខ្ញុំបាទ​មាន​កិ​តិ្ត​យស​សូម​ធ្វើការ​ប្តេជ្ញាចិត្ត​ចំពោះមុខ ឯកឧត្តម អគ្គ​មេបញ្ជាការរង​នាយសេនាធិការ​ចំរុះ​កងយោធពល​ខេ​មរះ​ភូមិន្ទ​ដូចខាងក្រោម បេ្ត​ជ្ញា​ស្មោះត្រង់​និង​ជាតិ​មាតុភូមិ គោរព​អនុវត្តតាម​គោលនយោបាយ​របស់​រាជ​រ​ដ្ថា​ភិ​បាល​និង​គោរព​អនុវត្ត​រាល់​បទបញ្ជា​របស់​ថ្នាក់ដឹកនាំ​ឲ្យ​បាន​មឺ​ុ​ង​ម៉ាត់​បំផុត​។​២ ប្រឹងប្រែង​អស​សមត្ថភាព​ដើម្បី​បន្ត​ដឹកនាំ​ជំរុញ​ការកសាង​អង្គភាព​ឲ្យ​បាន​រឹងមាំ​និង​រីកចំរើន​។​

៣ យកចិត្តទុកដាក់ លើ​ការគ្រប់គ្រង​និង​កសាង​កម្លាំង​គ្រប់គ្រង​រាល់​គ្រឿ​បំពាក់​គ្រប់​ប្រភេទ​ឲ្យ​បាន​១០០/​ះ​។​ឯក ឧ​ត្ត​ម នាយ​ឧ​ត្ត​ម​សេនីយ៍​គីម ប៊ុន​ថា​ន​អគ្គ​មេបញ្ជាការរង​នៃ​កងយោធពល​ខេមរភូមិន្ទ​បាន​មានប្រសាសន៍​ផ្តាំផ្ញើរ​ដល់​នាយទាហាន​ទាំងអស់​ក៏​ដូច​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី លី ស៊ុន ដែល​ដោយ​មើលឃើញ​ពី​ស្នាដៃ​ល្អ​ក្នុងការ​បំពេញភារកិច្ច​ជូន​អង្គភាព​និង​ជាតិ​មាតុភូមិ​នាពេល​កន្លងមក​ក៏ដូចជា​ដើម្បី​បំពេញ​តាម​តំរូវការ​ការងារ​និង​ក្របខ័ណ្ឌ​ជាក់ស្តែង ក្រោយពី​ឯកឧត្តម​យឹម ពឹ​ម បានទទួល​មរ​ណះ ភាព​ទៅ​អគ្គបញ្ជាការ​ក្រសួងការពារជាតិ​បានសម្រេច ឯកភាព​តាម​សំណើរ​របស់​កងពលធំ​ក្នុងការ​រៀបចំ​តែងតាំង​ថ្នាក់ដឹកនាំ​កងពលតូច​លេខ​៨ ក្នុងនោះ​មេបញ្ជាការរង​កងពល​តូច​និង​មេបញ្ជាការរង​កងពល​ធំ បាន​សម្រាច​ជូន​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​លី ស៊ុន កាន់​កងពលតូច​អន្តរាគមន៍​លេខ​៨​តែម្តង​។​