លោកឧកញ៉ា ទៀវិចិត្រ នាំយក ថវិកាចំនួនចំនួន ២០០០០០០០រៀល (ម្ភៃលានរៀល) ឧបត្ថម្ភដល់រដ្ឋបាលក្រុងកោះរ៉ុង

ខេត្តព្រះសីហនុ៖លោកឧកញ៉ា ទៀវិចិត្រ ជាអគ្គនាយកក្រុមហ៊ុន ជី.ធី.វី.ស៊ី. ស្ពីដបូត កម្ពុជា (G.T.V.C, Speed Boat Cambodia)និងជាសមាជិកយុវជនគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុថ្មីៗនេះបាននាំយកអំណោយជាថវិកាចំនួន ២០០០០០០០(ម្ភៃលានរៀល )ឧបត្ថម្ភដល់រដ្ឋបាលក្រុងកោះរ៉ុងក្នុងគោលបំណងចូលរូមលើកទឹកចិត្ត ដល់ កង កម្លាំងប្រចាំការនៅតាមគោលដៅ បិទខ្ទប់នៅក្នុងសង្កាត់ កោះរ៉ុង និងកោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះ សីហនុ។

  ជាមួយនិងទឹក ប្រាក់ ឧបត្ថម្ភខាងលើនេះ រដ្ឋបាលក្រុងកោះរ៉ុង បានសម្តែង អំណរអរគុណដល់ លោក ឧកញ្ញ៉ា ទៀ វិចិត្រនិងលោកជំទាវ  ដែលបានចំណាយថិវិកាផ្ទាល់ខ្លូនចែករំលែកដល់រដ្ឋបាលក្រុងកោះរ៉ុងគ្រា ដែលរដ្ឋបាលក្រុងកោះរ៉ុងធ្វើការបិទខ្ទប់ សង្កាត់កោះរ៉ុង និងកោះរ៉ុងសន្លឹមដើម្បីការពារ ការីកដុះដាលជំងឺឆ្លង កូវិដ ១៩។

សកម្មភាពនេះគឺការចូលរួមចែករំលែកនិងឆ្លុះបញ្ចាំងពីទឹកចិត្តសប្បុរសសាមគ្គីភាពការរួមសុខទុក្ខក្នុងនាមពលរដ្ឋមានឈាមជ័រខ្មែរតែមួយជាពិសេសបានជម្រុញនិងលើកទឹកចិត្តដល់ក្រុមការងារពាក់ព័ន្ធ ខិតខំបំពេញ ភារកិច្ចការងារដើម្បីជួយដល់ បងប្អូនប្រជាពលរដ្ឋទទូលបានសុខសន្តិភាព៕នាគសមុទ្រ