ជនរងគ្រោះរលាក្លើងចំនួនចំនួន៣នាក់ត្រូវបានដឹកបញ្ចូនមកកាន់មន្ទីរពេទ្យទាំងយប់ តាមអូប័រពេទ្យល្បឿនលឿនរបស់លោកឧកញ៉ា ទៀ វិចិត្រ

0

ខេត្តព្រះសីហនុ៖ក្រុមការងារសង្គ្រោះក្រុមហ៊ុនGTVCនៅយប់វេលាម៉ោង២និង៣០នាទីរំលងអាធ្រាត ឈានចូល ថ្ងៃទី០៨ខែសីហាឆ្នាំ២០២១បានប្រើប្រាស់អូប័រពេទ្យល្បឿនលឿនដឹកជនរងគ្រោះរលាកភ្លើងចំនួន៣នាក់ពីក្រុងកោះរ៉ុង មកកាន់មន្ទីរពេទ្យបង្អែកខេត្តដើម្បីជួយសង្គ្រោះបន្ទាន់។
លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ បាន ឲ្យដឹងថាជនរងគ្រោះរលាកភ្លើងពេញខ្លួនប្រាណធ្ងន់ធ្ងរដោយសារអគ្គីភ័យខាងលើរស់នៅភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ដោយក្នុងនោះមានកូនក្មេងម្នាក់ផងដែរ នៅ។ជនរងគ្រោះត្រូវបាន ដឹកញ្ជូនពីក្រុងកោះរ៉ុង មកកាន់ដីគោកក្រុងព្រះសីហនុ និងបានដឹកបន្តតាមរថយន្តសង្គ្រោះក្រុមហ៊ុនGTVC របស់ លោកឧកញ៉ាផ្ទាល់ ដែលត្រៀមរង់ចាំជាស្រេចនៅកំពង់ផែដើម្បីទទួលយកជនរងគ្រោះពីអូប័រពេទ្យ បន្ដដឹក យក ទៅសង្រ្គោះនៅមន្ទីពេទ្យបង្អែកខេត្តព្រះសីហនុ។
បច្ចុប្បន្ន ស្ថានភាព ជនរងគ្រោះទាំង០៣នាក់ បានធូរស្រាល បន្តិច ហើយ ក្រោមការយកចិត្តទុកដាក់ ពីណាក់ក្រុមគ្រូពេទ្យ បង្អែកខេត្តព្រះសីហនុ ។
គួរបញ្ជាក់ផងដែរ ប្រជាពលរដ្ឋ រស់នៅតំបន់កោះរ៉ុងដែលជួប គ្រោះ ថ្នាក់ ឬមានជំងឺធ្ងន់ធ្ងរ ដែលត្រូវ ការជួយសង្រ្គោះបន្ទាន់ សុទ្ធសឹង ត្រូវបាន ក្រុមការងារ សង្គ្រោះGTVC លោក ឧកញ្ញ៉ា ទៀ វិចិត្រ ប្រើប្រាស់ រអូប័រ ពេទ្យល្បឿនលឿន ដឹកជញ្ជូនមកកាន់មន្ទីរពេទ្យជួយសង្រ្គោះទាន់ពេល វេលា ដោយមិនគិត ថ្លៃ និងមានអ្នក ជំងឺខ្លះមានជីវភាពក្រីក្រ ត្រូវបាន លោកឧកញ្ញ៉ា ទៀ វិចិត្រ ឧបត្ថម្ភ ថវិកា សំរាប់ទុកប្រើប្រាស់ក្នុងពេលសម្រាក ព្យាបាល និងរ៉ាប់រងថ្លៃព្យាបាល បន្ថែមទៀត៕នាគសមុទ្រ