កំពង់ឆ្នាំង៖យុវជនថ្នាំញៀនធ្វើទុក្ខមា្នក់កំពុងជិះរថយន្តក្រុងសុខៗ ក៏បានចុះពីលើរថយន្ត ក្រុងរត់ចូលក្នុងសណ្ធាគារមួយ ធ្វើអោយភ្ញាក់ផ្អើលម្ចាស់សណ្ធាគារនិងកម្មករនាំគ្នាដេញចាប់ខ្លួនបានប្រគល់អោយសមត្ថកិច្ច ដោយនឹកស្មានថាជាចោរចូលលួចទ្រព្យសម្បត្តិ។ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៥និង១៥នាទីល្ងាចថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៤ នៅក្នុងសណ្ធាគារទន្លេសាប ស្ថិតក្នុងភូមិទី១ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង។ 
លោកនាយនគរបាលប៉ុស្តិរដ្ឋបាលសង្កាត់ប្អេរបានអោយដឹងថា៖យុវជនរូបនោះមានឈ្មោះ នេត ដុល្លា អាយុ២៤ឆ្នាំ រស់នៅភូមិសួង ឃុំសួង ស្រុកមេមុត ខេត្តកំពង់ចាម មុន ពេលកើតហេតុគេបានធ្វើដំណើរតាមរថយន្តក្រុង១គ្រឿងពីប៉ោយប៉ែត ទៅក្រុងភ្នំពេញ។ លុះមកដល់មុខសណ្ធាគារទន្លេសាប រថយន្តក្រុងបានឈប់ដាក់មនុស្សម្នាក់ចុះ ពេលនោះយុវជនខាងលើក៏បានលោតចុះពីលើរថយន្ត រត់ចូលក្នុងសណ្ធាគារទន្លេសាប ដោយ ទុកសាក់កាដូខោអាវនិងលុយកាក់ខ្លួនចោលនៅលើរថយន្តក្រុង។
នៅពេលនោះម្ចាស់សណ្ធាគារនិងកម្មករបាននាំគ្នាដេញចាប់ខ្លួនបាន ហើយប្រគល់អោយសមត្ថកិច្ចនគរបាលប៉ុស្តិប្អេរតែម្តង ចំណែកអ្នកបើកបររថយន្តក្រុង ក៏បានយកសាក់កាដូរបស់យុវជននោះនៅលើរថយន្ត យកទៅប្រគល់អោយសមត្ថកិច្ចផងដែរ។ នៅក្នុងប៉ុស្តិនគរបាលយុវជននោះ បានឆ្លើយក្នុងភាពវង្វេងស្មារតីមិនដឹងថាខ្លួននៅ ទីណា ទៅណាមកណាច្បាស់លាស់នោះទេ ដែលសមត្ថកិច្ចសន្និដ្ឋានថា រូបគេជាអ្នកញៀ នថ្នាំ ពេលអត់ថ្នាំញៀនជក់ក៏ធ្វើទុក្ខបែបនេះ។នៅពេលសម្ថកិច្ចឆែកឆេរសាក់កាដូឃើញមានសំបុត្រកំណើត ទើបដឹងថាគេរស់នៅក្នុងភូមិឃុំខាងលើ ហើយរូបគេមានកាតជាកម្មករធ្វើការនៅប្រទេសថៃ។ 
ដូច្នេះការធ្វើដំណើរក្នុងថ្ងៃនេះពីប៉ោយប៉ែតទៅក្រុងភ្នំពេញ ប្រ ហែលជាទៅរកការងារធ្វើ ឬទៅផ្ទះនៅខេត្តកំពង់ចាមវិញ នៅក្នុងកាបូបដាក់លុយក្នុងសាក់កាដូគេមានលុយ២០ម៉ឺនរៀល។ យុវជនរូបនេះត្រូវបានសមត្ថកិច្ចអោយស្នាក់នៅក្នុងប៉ុស្តិនគរបាលជាបណ្តោះអា សន្នដើម្បីអោយស្មារតីគេនឹងនរឡើយវិញ ហើយនិងសាកសួររកលេខទូរសព្ទ័មិត្តភ័ក្រ ឬក្រុមគ្រួសារអោយមកទទួលយកទៅលំនៅដ្ឋានវិញ។ ករណីដូចនេះកន្លងមកក៏គេធ្លាប់ជួបប្រទះច្រើនលើករួចមកហើយ ដែលភាគច្រើនកម្មករជាយុវជនពេលត្រឡប់មកពីធ្វើការនៅប្រទេសថៃវិញ តែងតែត្រូវថ្នាំញៀនធ្វើទុក្ខបដូចនេះ។ហេតុដូច្នេះយុវជនទាំងឡាយគួរតែប្រុងប្រយ័ត្ននិងការពារខ្លួន កុំអោយធ្លាក់ខ្លួនជាអ្នកញៀនថ្នាំ វង្វេងស្មារតីបែបនេះនាំអោយខូចអនាគត៕



































