លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងប្រគល់សម្ភារៈប្រើប្រាស់ដល់កងកម្លាំងនគរបាលចរាចរណ៍គ្រប់គោលដៅស្រុក ក្រុង ក្នុងមូលដ្ឋានខេត្តតាកែវ

ខេត្តតាកែវ៖ នាព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ រួមដំណើរដោយក្រុមការងារស្នងការដ្ឋាននគរបាលខេត្ត” អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងប្រគល់សម្ភារៈប្រើប្រាស់ដល់កងកម្លាំងនគរបាលចរាចរណ៍គ្រប់គោលដៅស្រុក ក្រុង ក្នុងមូលដ្ឋានខេត្តតាកែវ”។
ថ្លែងក្នុងឱកាសជួបសំណេះសំណាលនោះដែរលោកឧត្តមសេនីយ៍ទោ ស្នងការ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ព្រមទាំងនាំយកសម្ភារៈឧបត្ថម្ភមួយចំនួនដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ រួមមាន៖ ម៉ាសុីនតេសសំលេងយានយន្តចំនួន ១២គ្រឿង សៀវភៅក្បួននីតិវិធីប្រតិបត្តិរបស់មន្រ្តីនគរបាលយុត្តិធម៌សម្រាប់បទល្មើសចរាចរណ៍ផ្លូវគោកចំនួន ១០០ក្បាល មួកការពារសុវត្ថិភាពចំនួន ៧២មួក អាវចំណាំងផ្លាតចំនួន ៧២អាវ ដំបងពិលបញ្ជាចរាចរណ៍ចំនួន ៧២ដើម ស្រោមដៃចំនួន ៧២គូរ នឹងដោយឡែកសម្ភារៈឧបត្ថម្ភបន្ថែមរបស់លោកឧត្តមសេនីយ៍ទោ ស្នងការ មានមីចំនួន ៣០កេស ទឹកសុទ្ធចំនួន ៣០កេស ម៉ាស់ចំនួន ២០ប្រអប់ជូនដល់មន្រ្តីនគរបាលឈរជើងប្រចាំការគោលដៅចរាចរណ៍គ្រប់ស្រុកក្រុងសម្រាប់បប្រើឲ្យជំនាញប្រចាំថ្ងៃ។ មានមតិណែនាំនោះលោកឧត្តមសេនីយ៍ទោ ស្នងការ បានជម្រុញឲ្យកងកម្លាំងគរបាលទាំងអស់ត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះបញ្ហាសុខភាពខ្លួនឯងជាចំបងពីព្រោះមេរោគថ្មីហៅថា(Delta ដែលតា)វាបំលែងខ្លួនងាយឆ្លងណាស់ ដើម្បីចូលរួមបង្ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ(COVID-១៩) ត្រូវតែអនុវត្តន៍តាមវិធានការក្រសួងសុខាភិបាល នឹងជាពិសេសអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់នូវវិធានការ ការពារឲ្យបានខ្ជាប់ខ្លួនជានិច្ច(៣កុំ និង៣ការពារ)របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា៕