ខេត្តបន្ទាយមានជ័យ កាលពីព្រឹក ថ្ងៃ ទី១៦ ខែ សី ហា ឆ្នាំ ២០១៤ នៅទីបញ្ជាការកងពលតូចថ្មើជើងលេខ៥១ភូមិភ្នំ ជញ្ជាំង ឃុំ ជប់វា៉រី ស្រុកព្រះ នេតព្រះ ខេត្តបន្ទាយមានជ័យ លោកអាំងមាលតី ប្រធានសាលាដំបូងរាជធានីភ្នំពេញនិងប្រធានសាលាដំបូងខេត្តបន្ទាយមានជ័យនិងក្រុមការងារមួយចំនួនធំទៀតបានចុះសួសុខទុក្ខនិងអំណោយទៅចែកជូនពលទាហាននិងនាយទាហាននៅទីបញ្ជាការកងពលតូចថ្មើជើងលេខ៥១។ លោកឧត្តមសេនីយ៍ត្រី សេងធារិន.មេបញ្ជាការង ជានាយសេនាធិការកងពលតូចលេខ៥១បានស្វាគមន៍គណះប្រតិភូដែលដឹកនាំដោយលោក អាំងមាលតីដែលបានចុះមកសួសុខទុក្ខនិងបានយកអំណោយមកចែកជូនដល់កងពលរបស់លោក ។.
លោកសេងធារិន បាននិយាយក្នុងពិធីនោះថា បច្ចុប្បន្ននេះដោយមានដឹកនាំដ៏ឈ្លាសវ៉ៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ធមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រយះពេលកន្លងមកបានធ្វើឲ្យប្រទេសកម្ពុជាមានការីកចំរើនឥតឈប់ឈដូចជា ហេដ្ធារចនាសម្ព័នមានដូចជា ស្ពាន ថ្នល់. វត្ត. សាលារៀន និងសមិទ្ធិផលជាច្រើនទៀត លោកសេងធារិនបាននិយាយបន្តថាហើយក្នុងអណត្តិទី៥នេះសម្តេចកំពុងកែទំរង់សីុជុំរៅលើគ្រប់វិស័យដើម្បីជុំរុញប្រទេសជាតិឲ្យទទួលបាននូវការអភិវឌ្ឈន៍និងរីកចំរើនបន្ថែមទៀត ។
លោកសេងធារិនបាននិយាយបន្តថា ទោះបីភាពចម្រូងចម្រាសខាងផ្នែកនយោបាយក្រោយពីការបោះឆ្នោតរួចកន្លងមករាំងស្ទះយ៉ាងណាក៏ដោយក៏រដ្ធាភិបាលនៅតែដំណើរលើគ្រប់វិស័យបានជាធម្មតាដោយពុំមានភាពរាំងស្ទះឡើយ ហើយថែមទាំងរក្សាបានសន្តិភាពស្ថេរភាពនយោបាយនិងសន្តិសុខសណ្តាប់ធ្នាប់សង្គមបានយា៉ងល្អប្រសើទៀតផង លោកសេងធារិនបាននិយាយថាទន្ទឹមនោះផងដែរនៅក្នងទីបញ្ជាការកងពលតូចថ្មើរជើងលេខ៥១នោះដែរលោកបានធ្វើការហ្វឹកហាត់ជុំនាញដល់នាយទាហាននិងពលទាហាននូវយុទ្ធវិធិដើម្បីបង្ក្រាបការធ្វើបាតុកម្មសឹងតែទាហានទទាំងប្រទេសមិនទាន់មានការហ្វឹកហាត់បែបនេះ។ 
ក្នុងនោះដែរលោក អាំងមាលតី បានធ្វើការកោតសសើដល់អង្គភាពកងពល៥១ដែលយកចិត្តទុកដាក់ក្នុងការបង្ហាត់បង្រៀនដល់សិក្ខាកាមឲ្យចេះពីវិធីទប់ស្គាត់ចំពោះការធ្វើបាតុកម្មខុសច្បាប់និងអំពើផ្សេងៗលោកបាននិយាយបន្តថាលោកធ្លាប់បានជួយឧប្ថម្ភអង្គភាពមួយនេះកាលពីលោកនៅជាប្រធានតុលាការខេត្តបន្ទាយមានជ័យយ៉ាងច្រើនផងដែរ។ 
ក្នុងនោះលោកក៏បាននាំអំណោយរួមមានទឹកសីុអីុវ ១៨៦ដប. ទឹកត្រី៣៤៨ដប ទឹកសុទ្ធ ៩០កេះ អាវយឺត១៦០០អាវ អង្ករ១២៥០គីឡូក្រាម. និងជួយឧប្ថម្ភដល់សពនាយទាហានគ្រោះថ្នាក់កន្លងមកចំនួន២គ្រួសារក្នុងមួយគ្រួសារបាន ១០០០០០០រៀលនិងជួយឧប្ថម្ភដល់កងពល៦លាន១០មឺុននិង១១០០$ហើយក៏បានធ្វើការដាំដើមកូនរំដួលចំនួន៦១ដើមទៀតផង ៕





































