ខេត្តព្រះសីហនុ៖ក្រុមមន្រ្តីពេទ្យបង្អែកខេត្តព្រះសីហនុបានបញ្ជាក់ថាជនរងគ្រោះរលាកក្លើងធ្ងន់ធ្ងរដែលត្រូវបានដឹកតាម អូប័រពេទ្យល្បឿនលឿន របស់ លោក ឧកញ្ញ៉ា ទៀ វិចិត្រ ពីក្រុងកោះរ៉ុងកាលពីយប់រំលងអាធ្រាត ថ្ងៃទី ០៨ខែ សីហា ឆ្នាំ ២០២១ មកកាន់មន្ទីរពេទ្យបង្អែកខេត្ត ។ក្នុងនោះជនរងគ្រោះចំនួន០៣នាក់ ក្នុងចំណោម ០៥ នាក់ត្រូវបានបញ្ជូនបន្តទៅមន្ទីរពេទ្យក្រុងភ្នំពេញភ្លាមៗក្នុងយប់ថ្ងៃដ៏ដែលនោះផងដែរដោយសាររបួសរបស់ពួកគាត់ទាំង០៣នាក់មានស្ថានភាពធ្ងន់ធ្ងរ។ហើយមុនពេលរៀបចេញដំណើរលោកឧកញ៉ាទៀវិចិត្រក៍បានចាត់ក្រុមការងារនាំយកថវិកាចំនួន៥០០ដុល្លាទៅឧបត្ថម្ភដល់គ្រួសារជនរងគ្រោះដែលបន្តទៅព្យា បាលនៅភ្នំពេញ បន្ថែរ ទៀត។
គួរបញ្ជាក់ថា នៅវេលាម៉ោង២:៣០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១ មាន ករណីអគ្គីភ័យមួយបានកើតឡើង បណ្តាលឲ្យលំនៅដ្ឋានប្រជាពលរដ្ឋមួយខ្នង ទំហំ៤x៦ម៉ែត្រ ប្រក់ដោយស័ង្កសី ជញ្ជាំងបាំងសង្ក័សីនៅភូមិព្រែកស្វាយ សង្កាត់ កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុឆាបឆេះរងការ ខូចខាតទាំង ស្រុង។ក្នុងពេលកើតហេតុបានបង្ករមនុស្សចំនួន៥នាក់រងរបួសធ្ងន់ស្រាលក្នុងនោះកូនក្មេងផងដែរ។ជនរងគ្រោះទាំងអស់ ភ្លាមៗត្រូវបានក្រុមការងារសង្គ្រោះក្រុមហ៊ុនGTVCរបស់ ឧក ញ្ញ៉ា ទៀ វិចិត្រ ប្រើប្រាស់អូប័រពេទ្យ ល្បឿន លឿន ដឹក ពីក្រុងកោះរ៉ុង មកកាន់ដីគោកក្រុង ព្រះសីហនុនិងបានដឹកបន្តតាមរថយន្តសង្គ្រោះ ក្រុម ហ៊ុនGTVC របស់លោកឧកញ៉ាផ្ទាល់ដែលត្រៀមរង់ចាំជាស្រេចនៅកំពង់ផែដើម្បីទទួលយកជនរងគ្រោះពីអូប័រពេទ្យបន្ដដឹកយកទៅសង្រ្គោះនៅមន្ទីពេទ្យបង្អែកខេត្តព្រះសីហនុ ។ក្នុងនោះដោយសារស្ថានភាពរបួសជនរងគ្រោះ ចំនួន ០៣នាក់មានសភាពធ្ងន់ធ្ងរក្រុមគ្រូពេទ្យបង្អែកខេត្តក៏សម្រេចបញ្ចូនបន្តទៅមន្ទីរពេទ្យក្រុងភ្នំពេញដោយឡែក សំរាប់ ជនរងគ្រោះចំនួន២នាក់ ទៀត មិនបាន បញ្ជូនទៅ ព្យាបាលនៅក្រុងភ្នំពេញទេ គឺនៅសម្រាកព្យា បាល ក្នុងមន្ទីរពេទ្យបង្អែកខេត្ត ។
ជនរងគ្រោះទាំង៥នាក់មានឈ្មោះ: ១.កែវ ឆ្លូញ ភេទប្រុស អាយុ៥១ រងរបួសស្រាល ( ប្តី ).២.គឹម គួន ភេទស្រី អាយុ ៤៥ឆ្នាំ រងរបួសរលាកខ្នង ( ប្រពន្ធ )៣.ឃុយ ប្រកាន ភេទប្រុស អាយុ២១ ឆ្នាំ រងរបួសធ្ងន់ ( កូន )
៤.ឡេង ណាឌី ភេទប្រុស អាយុ៦ឆ្នាំ រងរបួសធ្ងន់ ( ចៅ )៥.ពេជ្រ បារាំង ភេទប្រុស អាយុ១៥ឆ្នាំ(កូន)៕ នាគសមុទ្រ





































