ឯកឧត្តមអភិបាលខេត្ត អញ្ជើញទទួល ម៉ាស និងRapid Test ពី ឯកឧត្តម ហួត ហាក់ សមាជិក គណៈកម្មាធិការកណ្ដាល និងជាប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជាប្រចាំ ទ្វីបអឺរ៉ុប និងសហការី ដើម្បីចូលរួមសកម្មភាពទប់ស្កាត់ និងបង្ការការឆ្លងរីករាលនៃជំងឺកូវីដ-១៩ នៅមូលដ្ឋានខេត្តតាកែវ

តាកែវ៖ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ ព្រមទាំងមន្រ្តីជាន់ខ្ពស់រដ្ឋបាលខេត្ត នៅព្រឹកថ្ងៃចន្ទ ០១កើត ខែស្រាពណ៏ ឆ្នាំឆ្លូវ ត្រី ស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១ បានអញ្ជើញទទួលអំណោយជា ម៉ាស និងRapid Test ពី ឯកឧត្តម ហួត ហាក់ សមាជិក គណៈកម្មាធិការកណ្ដាល និងជាប្រធានក្រុមការងាររៀបចំអង្គការ ចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជាប្រចាំ ទ្វីអឺរ៉ុប និងសហការី ដែលបានឧបត្ថម្ភ ម៉ាសចំនួន ៦០ ០០០ម៉ាស Rapid Test ចំនួន៥០០ ដើម្បីចូលរួមសកម្មភាពយុទ្ធនាការ ប្រយុទ្ធប្រឆាំង ទប់ស្កាត់ និងបង្ការការឆ្លងរីករាលនៃជំងឺកូវីដ-១៩ នៅមូលដ្ឋានខេត្តតាកែវ។

ក្នុងនាមរដ្ឋបាលខេត្ត ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត ក៏សូមថ្លែងអំណរគុណ ចំពោះ ឯកឧត្តម ហួត ហាក់ សមាជិក គណៈកម្មាធិការកណ្ដាល និងជាប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជាប្រចាំ ទ្វីបអឺរ៉ុប និងសហការី ដែលបានឧបត្ថម្ភ ម៉ាស និងRapid Test ដែលបាននាំយក មួយចំនួនធំ ប្រគល់ជូនរដ្ឋបាលខេត្តនាពេលនេះ គឺជាការចូលរួមចំណែកដ៏មានសារសំខាន់ ក្នុងគ្រា ដែលរដ្ឋបាលខេត្ត កំពុងប្រយុទ្ធ ប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ ក្នុងខេត្តតាកែវ ៕