ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសឲ្យដឹង នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១នេះថា កម្ពុជាទទួលរងឥទ្ធិពលពីខ្យល់មូសុងនិរតីខ្សោយ ដោយក្នុងនោះ នៅថ្ងៃទី១១សិហា ដល់ថ្ងៃទី១២ ខែសីហាឆ្នាំ២០២១ កម្ពុជានឹងទទួលរងឥទ្ធិពល ពីជ្រលងសម្ពាធទាប ពីប្រទេសចិន និងនៅថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែសីហា កម្ពុជា នឹងទទួលឥទ្ធិពលពីជ្រលង នៃប្រព័ន្ធសម្ពាធទាប ITCZ ដែលបានកើត និងអូសបន្លាយ លើភាគខាងជើងប្រទេសមីយ៉ាន់ម៉ា ថៃ ឡាវ និងវៀតណាម ផងដែរ។
ក្រសួងក៏បានអំពាវនាវ ដល់ប្រជាពលរដ្ឋ ឲ្យបង្កើនការប្រុងប្រយ័ត្ន ចំពោះការរងឥទ្ធិពលជ្រលងសម្ពាធទាប ពីខ្យល់មូសុងនិរតី ពីប្រទេសចិន និងប្រព័ន្ធសម្ពាធទាប ITCZ នៅចន្លោះពេលនោះ ថែមទៀតផង។




































