ជនបរទេសសញ្ជាតិស្វីស ដេកស្លាប់ក្នុងបន្ទប់ផ្ទះសំណាក់បង្កការភ្ញាក់ផ្អើល

កំពង់ឆ្នាំង៖ បុរសជនជាតិស្វីសម្នាក់បានដេកស្លាប់ក្នុងបន្ទប់ផ្ទះសំណាក់មួយ យីហោមានមាន ស្ថិតនៅក្នុងភូមិម៉ុងបារាំង សង្កាត់ ប្អេរក្រុង កំពង់ឆ្នាំង ខេត្ត កំពង់ឆ្នាំង ។

សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះឈ្មោះ Borey Patrick Olivier ភេទប្រុស អាយុ ៥៧ ឆ្នាំ មុខរបរ មិនពិតប្រាកដ។ សាកសពរក្សាទុកក្នុងបន្ទប់ ដើម្បីរងចាំក្រុមគ្រូពេទ្យយកសំណាក ពិនិត្យវីរុសកូវីដ ១៩។

សមត្ថកិច្ចបានឲ្យដឹងថាក្រោយពីពិនិត្យសព នៃការិយាល័យជំនាញបច្ចេកទេស និងកោសល្យវិច័យ រួមនិងក្រុមគ្រូពេទ្យជំនាញ ព្រមទាំងមានការចូលរួមពីព្រះរាជអាជ្ញារងផងដែរ បានបញ្ជាក់ថាសពជនបរទេសខាងលើស្លាប់ដោយសារជម្ងឺផ្ទាល់ខ្លួនពិតប្រាកដមែន។