បន្ទាយមានជ័យ៖
មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ឧត្តមសេនីយ៍ទោសេងធារិន អញ្ជើញចុះសួរសុខទុក្ខ ពលករខ្មែរ កំពុងសម្រាក សម្រាប់នៅក្នុងនៅម្ខាងព្រំដែនក្នុងទឹកដីថៃ តាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលនាថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១។
គួរកត់សម្គាល់ដែរផងដែរថា ក្រោយពីមានបទបញ្ជា បិទខ្ទប់ព្រំដែនកម្ពុជា-ថៃ ពលករខ្មែរដែលបានធ្វើដំណើរ ឆ្លងព្រំដែនត្រូវបានសម្រាកនៅម្ខាងព្រំដែនជាបណ្ដោះអាសន្ន ដើម្បីធ្វើចត្តាឡីស័ក នៅក្នុងនោះផងដែរកងកម្លាំង ចម្រុះនៅតាមបន្ទាត់ព្រំដែនបានធ្វើការឃាត់ពលករដែលបានលួចឆ្លងដែនដោយខុសច្បាប់ ឲ្យស្នាក់នៅជាបណ្ដោះអាសន្ននៅតាមបន្ទាត់ព្រំដែននៅលើទឹកដីថៃ ដើម្បីការពារការឆ្លងរីករាលដាលជំងឺកូវីដ១៩បម្លែងថ្មីដេលតា(Delta) ចូលក្នុងសហគមន៍ និងក្នុងប្រទេស ដែលជាហានិភ័យសម្រាប់ប្រទេសជាតិទាំងមូល។
ឧត្តមសេនីយ៍ទោ សេង ធារិន បានសុំអង្វរចិត្ត និងការយោគយល់ អំពីប្រជាពលករខ្មែរដែលកំពុងស្នាក់នៅបណ្តោះអាសន្នជិតបន្ទាត់ព្រំដែន មេត្តាយោគយល់ដល់ប្រមុខរាជរដ្ឋាភិបាលក៏ដូចជាកងកម្លាំងទាំងអស់ដែលកំពុងអនុវត្តន៍វិធានការ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺដែរតាចូលក្នុងប្រទេសក៏ដូចជាក្នុងសមាគមន៍ នឹងបានបញ្ជាក់ជូនពួកគាត់ថារាជរដ្ឋាភិបាលក៏ដូចជាកងកម្លាំង និងអាជ្ញាធរមូលដ្ឋានបានរួមគ្នាមិនទុកឲ្យពួកគាត់នៅឯកោ ក្នុងករណីមានបញ្ហាសុខភាព ឬបញ្ហាផ្សេងៗត្រូវរាយការណ៍ជូនទៅកងកម្លាំងដែលនៅជិតបំផុត ដើម្បីឲ្យកងកម្លាំងរាយការណ៍ជូនទៅអាជ្ញាធរមូលដ្ឋាន និងថ្នាក់ដឹកនាំតាមលំដាប់តាមលំដាប់ថ្នាក់៕ដោយ៖ឃិន គន្ធា






































