​​ផ្សារ​សូ​រ៉ា​ប៉ា​ដែល​ខេត្ត​រៀបចំ​អោយ​អាជីវករ​លក់ដូរ​ជា​បណ្តោះអាសន្ន ត្រូវបាន​ក្រុម​អ្នកយក​ភាស៊ី​អាណាធិប្បតេយ្យ​លួច​លក់​ដី​អោយ​អាជីវករ​ខុសពី​គោលការណ៍​ខេត្ត​

0

​កំពង់ឆ្នាំង​៖​ ​ក្រុម​យក​ភាស៊ី​អាណាធិប្បតេយ្យ​មួយក្រុម ត្រូវបាន​អាជីវករ​រិះគន់ថា​បាន​លួច លក់​ដី​អោយ​ពួកគាត់​សង់​តូប​លក់ដូរ​នៅលើ​ដី​ផ្សារ​សូ​រ៉ា​ប៉ា ខុសពី​គោលការណ៍​លោក​អភិបាលខេត្ត​ដែល​បាន​អនុញ្ញាតិ​អោយ​អាជីវករ​លក់ដូរ​នៅ​កន្លែង​នោះ ជា​បណ្តោះអាសន្ន ដែល​តំរូវអោយ​សមត្ថកិច្ច​រៀប​ចំ​ទីតាំង​លក់ដូរ​អោយមាន​សណ្តាប់ធ្នាប់ និង​មិន​តំរូវអោយ​យកលុយ​កាក់​ពី​អាជីវករ​ឡើយ​។​ ​20140816_083725

​លោក ហង្ស ប៊ុន​ហាក់ អធិការរង​នគរបាល​ក្រុង​កំពង់ឆ្នាំង និង​ជា​ប្រធាន​ផ្នែក​សណ្តាប់ធ្នាប់​ក្រុង​កំពង់ឆ្នាំង​បាន​និយាយ​អោយដឹងថា​៖​នៅ​អង្គប្រជុំ​កាលពី​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០១៤ នៅក្នុង​ក្រុង​កំពង់ឆ្នាំង​ដែលមាន​វត្តមាន​ចូលរួម​ពី​លោក​អភិបាលក្រុង នាយ​ថ្នែ​ក​សណ្តាប់ធ្នាប់​នគរបាល​ក្រុង និង​គណៈកម្មាការ​ផ្សារលើ បានសំរេច​តាម​គោលការណ៍​របស់​គណៈបញ្ជាកា​រ​ឯកភាព​ខេត្ត​ថា ទីតាំង​ដី​សូ​រ៉ា​ប៉ា​ត្រូវបាន​អនុញ្ញាតិ​អោយ​អាជ្ញាធរ​ក្រុង​កំពង់ឆ្នាំង​រៀបចំ​ជា​ផ្សារ​លក់ដូរ​ជា​បណ្តោះអាសន្ន​។20140816_083732 (1)

​ក្នុង​នោះបាន​បញ្ជារ​អោយ​លោកនាយ​ផ្នែក​សណ្តាប់​នគ​របាល​ក្រុង​កំពង់ឆ្នាំង​ជា​អ្នករៀបចំ​សណ្តាប់ធ្នាប់​តូប​លក់ដូរ ដោយ​តំរូវអោយ​ឃ្លាត​ពី​ចិញ្ចើម​ខាងលិច​ថ្នល់ជាតិ​ប្រវែង​២៥​ម៉ែត្រ មិន​អនុញ្ញាតិ​អោយ​សង់​តូប​បិទផ្លូវ​របស់​ឃ្លាំ​សូ​រ៉ា​ប៉ា​ឡើយ និង​មិន​អនុញ្ញាតិ​អោយ​យកលុយ​កាក់​ពី​បងប្អូន​អាជីវករ​ដែល​សាងសង់​តូប​លក់ដូរ​នោះឡើយ​។​ប៉ុន្តែ​តំរូវអោយ​អា​ជីករ​លក់​តាម​តូប​នីមួយៗ​បង់ថ្លៃ​អនាម័យ​ក្នុង​១​តូបៗ​ជាប្រចាំ​ថ្ងៃ​តែ​៥០០​រៀល​ប៉ុណ្ណោះ​។​ ​20140816_083732

​ប្រភពពី​អាជីវក​ដែលរ​លក់ដូរ​នៅ​ទីតាំង​ឃ្លាំង​សូ​រ៉ា​ប៉ា បានអោយ​អ្នកយកព័ត៌មាន​យើង​ដឹងថា​៖​នៅ​ថ្ងៃទី​១៤​និង​១៥ ខែសីហា ឆ្នាំ​២០១៤ បាន​ឆ្លៀត​ឳ​កាស​លួច​វាស់វែង​លក់​ដី​នៅ​ទីតាំង​ខាងលើនេះ​យកលុយ​ដាក់​ហោប៉ៅ​ផ្ទាល់ខ្លួន ល្មើស​នឹង​គោលការណ៍​គណៈបញ្ជាការ​ឯកភាព​ខេត្ត ក្នុងនោះ​ផងដែរ​មាន​អា​ជីករ​ខ្លះ​ដែល​ចង់បាន​តូប​លក់ដូរ​តាម​តំរូវ​ចិត្ត​ខ្លួន​បាន​ទិញ​ពី​ក្រុម​ភាស៊ី​អាណាធិប្បតេយ្យ បើ​មិន​ទិញ​ពី​ក្រុម​គេ​ទេ​គឺ​គេ​មិន​អនុញ្ញាតិ​អោយ​សាងសង់​តូប​លក់ដូរ​នោះឡើយ មិនតែប៉ុណ្ណោះ​ពួកក្រុម​ភាស៊ី​អាណាធិប្បតេយ្យ​បាន​លួច​លក់​ផ្លូវ​វ​ចេញ​ចូលទៅ​ឃ្លាំង​សូ​រ៉ា​ប៉ា​ខាងក្រោយ​ទៀតផង​។​ករណីនេះ​បានធ្វើអោយ​សមត្ថកិច្ច​នគ​របាល​ផ្នែក​សណ្តាប់ធ្នាប់​ដែលមាន​ភារកិច្ច​រៀបចំ​សណ្តាប់​លក់ដូរ​ប្រតិកម្ម​យ៉ាងខ្លាំង​។​ ​

​លោក ហង្ស ប៊ុន​ហាក់ បាន​មានប្រតិកម្ម និយាយ​អោយដឹង​នៅ​ព្រឹក​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០១៤​នេះ​ថា​៖​លោក​បាន​រាយការណ៍​រឿងនេះ​ជូន​គណៈកម្មាការ​ផ្សារលើ​រួចហើយ​អោយ​បញ្ឈប់​សកម្មភាព​ខាងលើ​របស់ខ្លួន​ជាបន្ទាន់​។​ប្រសិនបើ​ពួកគេ​នៅតែ​លួច​ប្រព្រឹត្ត​ខុស​នឹង​គោលការណ៍​ទៀត​នោះ លោក​នឹង​សុំ​យោបល់​ថ្នាក់លើ​ចាប់ខ្លួន​ពួកគេ កសាង​សំណុំរឿង​តាម​នីតិវិធី​។​ ​ ​លោក​ក៍បាន​អំពាវនាវ​ដល់​បងប្អូន​អាជីវករ​ផងដែរ​ថា​៖​ឈប់​ចាញ់បោក​ក្រុម​ភាស៊ី​អាណាធិប្បតេយ្យ​នេះ​ទៀត ព្រោះថា​ទីតាំង​ដី​សូ​រ៉ា​ប៉ា​ខាងលើនេះ​គឺ​អាជ្ញាធរខេត្ត​អនុញ្ញាតិ​អោយ​លក់ដូរ​ជា​បណ្តោះអាសន្ន​តែប៉ុណ្ណោះ ថ្ងៃ​ខាងមុខ​គេ​នឹងត្រូវ​អោយមក​លក់ដូរ​នៅ​ផ្សារលើ​វិញ​ហើយ​។​ ​ ​20140816_083748

អាជីវករ​ដែលមាន​តូប​លក់ដូរ​ក្នុង​ផ្សារលើ​បាន​និយាយ​អោយដឹងថា​៖​កន្លងមក​ដោយសារតែ​ក្រុម​ភាស៊ី​អាណាធិប្បតេយ្យ​ទាំងនោះ​ហើយ បាននាំគ្នា​លួច​លក់​ដី​លើផ្លូវ​សាធារណៈ​នៅ​សងខាង​ផ្សារលើ​អោយគេ​ធ្វើ​រោង​លក់ដូរ​យ៉ាង​អាណាធិប្បតេយ្យ បង្ក​អោយ​រាំងស្ទះ​ចរាចរណ៍​ចេញចូល​មិន​រួច បាត់បង់​សណ្តាប់ធ្នាប់ និង​បរិស្ថាន ដែល​ធ្វើ​អាជ្ញាធរ​ក្រុង និង​ខេត្ត​ដោះស្រាយ​មិន​ចេញ​។​ក្នុង​រឿងនេះ​ផងដែរ​ត្រូវបាន​អាជីវករ​មួយចំនួន​ប្តឹង​ទារលុយ​ថ្លៃ​ទិញ​ដី​ធ្វើ​តូប​ពី​ក្រុម​ភាស៊ី​អាណាធិប្បតេយ្យ​ទាំងនោះ​វិញ តែ​ក្រោយមក​ឭ​ថា​ភាគី​ទាំង​២​បាន​ដោះស្រាយ​គ្នា​ស្ងាត់ៗ មិនឃើញ​ប្តឹង​តុលាការ​ឡើយ​៕