រដ្ឋបាលខេត្តស្ទឹងត្រែង បន្តរកឃើញអ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន ១៧នាក់ ស្រី ០៩នាក់បន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស Rapid Test ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភះ ស្ថិតនៅក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង និងស្លាប់ ០១នាក់ នៅថ្ងៃទី១១ខែសីហាឆ្នាំ២០២១។
គិតត្រឹមម៉ោង៥ល្ងាចថ្ងៃនេះ ខេត្តស្ទឹងត្រែង បានរកឃើញអ្នកឆ្លងកូវីដ-១៩ សរុប ៥២៩នាក់ ស្រី ២៣៨នាក់ ក្នុងនោះមានប្រភេទ Delta ចំនួន០២នាក់ ជាសះស្បើយ ៤៦១នាក់ ស្រី ២០៥នាក់ និងកំពុងសម្រាកព្យាបាល ៦៣នាក់ ស្រី ៣១នាក់ និងមានអ្នកស្លាប់ ០៥នាក់ ស្រី ០២នាក់ ៕





































