កំពង់ធំ៖ ជីដូន និងចៅប្រុស ស្លាប់បាត់បង់ជីវិតក្នុងពេលតែមួយយ៉ាងអណោចអធម ខណៈបាននាំគ្នាទៅដកព្រលិត ក៍លង់ទឹកស្លាប់ ។
ហេតុការណ៍ដ៍អាណោចអធមខាងលើនេះ បានកើតឡើងនៅចំណុច ស្រះទឹកមួយកន្លែងក្បែរផ្ទះជន រងគ្រោះ កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង៩និង០០នាទីព្រឹក ស្ថិតនៅភូមិវាលតូច ឃុំអណ្តូងពោធិ ស្រុកតាំងគោក ខេត្តកំពង់ធំ ។
សមត្ថកិច្ចកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលត្រូវជាជីដូនបង្កើត ឈ្មោះម៉ែន រឿន អាយុ៦៣ មានទីលំនៅ ភូមិ ឃុំកើតខាងលើ ជនរងគ្រោះទី២ឈ្មោះ ខេន រាវុធ ភេទប្រុសអាយុ២ឆ្នាំ ត្រូវជាចៅបង្កើត ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យ ដឹងថា: មុនពេលកើតហេតុ លោកយាយនិងចៅប្រុសបាននាំគ្នាទៅដកប្រលឹតដើម្បីស្លរហូប លុះទៅដល់ស្រះទឹកលោកយាយក៏ចុះដកប្រលឹត ដោយទុកចៅប្រុសក្បែរមាត់ស្រះ ទំនងលោកយាយភ្លេចខ្លួន ចៅប្រុសបានដើរចូលទឹកស្រះ ក៏លង់ លោកយាយ ទៅជួយស្រង់ តែដោយសារជំរៅទឹកជ្រៅពេក លោកយាយក៏លង់អោបគ្នារមួលជាមួយចៅ ស្លាប់គួរឲ្យស្លុតចិត្តបំផុត សូម្បីតែអ្នកជិតខាងក៏មកជួយសង្រ្គោះមិនទាន់ ។
ក្រោយពីកើតហេតុសម្ថកិច្ចជំនាញនិងក្រុមគ្រូពេទ្យ អជ្ញាធរមូលដ្ឋានពិនិត្យនិងធ្វើកោសលវិច្ច័យ ជន រងគ្រោះលោកយាយនិងចៅប្រុសពិត្យជាស្លាប់ដោយលង់ទឹកពិត្យប្រាកដមែន មិនពាក់ព័ន្ធនិងអំពើឃាត្តកម្មឡើយ និងអវិជ្ជមានកូវីត១៩ ។
ក្រោយពីសមត្ថកិច្ចពិនិត្យរួចរាល់ ប្រគល់ឲ្យក្រុមតាមប្រពៃណី៕




































