សមត្ថកិច្ច​បន្ត​ការចាប់​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​៥​ក្នុងករណី​ប្រើប្រាស់​សម្រួល​អោយប្រើ​ប្រាស់​ចាត់ចែង​អោយប្រើ​ប្រាស់​និង​ជួញដូរ​គ្រឿងញៀន​ខុសច្បាប់​

0

​ ​សៀមរាប ៖ បន្ទាប់ពី​សមត្ថកិច្ច​ជំនាញ​បានធ្វើ​ការបង្ក្រាប​ចំពោះ​បក្សពួក​ក្រុម​អ្នកប្រព្រឹត្ត​បទល្មើស​គ្រឿងញៀន​រួច​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្តសៀមរាប​រួចមក​សមត្ថកិច្ច​ក៏​បន្ត​និតិ​វិធី​ជំនាញ​រហូត​ឈានដល់​ការចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ភេទ​ប្រុស​ទាំង​៥​នាក់​នេះ​បានជា​បន្តបន្ទាប់​កាលពី​ថ្ងៃទី​១៤​ខែសីហា​ឆ្នាំ​២០១៤​កន្លង​ទៅរួច​យកមក​កាន់​ការិយាល័យ​នគរបាល​ជំនាញ​ដើម្បី​ធ្វើការ​សួ​នាំ​ជាប់​ពាក់ព័ន្ធ​ក្នុងករណី​ប្រើប្រាស់​សម្រួល​អោយប្រើ​ប្រាស់​ចាត់ចែង​អោយប្រើ​ប្រាស់​និង​ជួញដូរ​គ្រឿងញៀន​ខុសច្បាប់​។Image2

លោក​វរសេនីយ៍ទោ អ៊ុំ សា​អាត នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​បាន​ឲ្យ​ដឹងថា​ដោយ​អនុវត្ត​ជាប្រចាំ​តាម​ការយកចិត្តទុកដាក់​ខ្ពស់​ពី​សំណាក់​លោក ឩ​ត្ត​ម​សេនីយ៍​ទោ សត ណា​ឌី​ស្នងការ​នគរបាល​ខេត្តសៀមរាប​ក៏ដូចជា​ដើម្បី​ធ្វើ​ឲ្យ​ការអនុវត្ត​នូវ​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់ ។Image1

ជាក់ស្តែង​នៅ​ថ្ងៃខែ​កើតហេតុ​ខាងលើ​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​បាន​សហកា​រណ៍​ជាមួយ​កម្លាំង​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ប្រាសាទបាគង​ខេត្តសៀមរាប​បានធ្វើការ​តាមដាន​ស្រាវជ្រាវ​និង​ឈានដល់​ការបង្ក្រាប​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ភេទ​ប្រុស​ទាំង​៥​នេះ​បាន ជា​បន្តបន្ទាប់​តែម្តង​។​ក្នុង​កិច្ច​ចុះ​ប្រតិបត្តិ​ការណ៍​ខាងលើ​សមត្ថកិច្ច​បា​នប​ន្ត​ឲ្យ​ដឹង​ទៀតថា​បន្ទាប់ពី សមត្ថកិច្ច​ជំនាញ​បានធ្វើ​ការចាប់​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ហើយ​នោះ​នៅមុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា​ពួកគេ​ពិតជា​បាន​ប្រ​ព្រ​ត្តឹ​នៅ​ករណី​ទាំងអស់​ខាងលើ​ពិតប្រាកដ​មែន បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​កសាង​សុំ​ណុំ​រឿង​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្តសៀមរាប​ហើយ​កាលពី​ព្រឹក​ថ្ងៃទី​១៥​ខែសីហា​ឆ្នាំ​២០១៤​នេះ​ដើម្បី​ចំណាត់ការ​ទៅតាម​និតិ​វិធី​បន្ត ៕ ​ដោយ  ខេង ខេមរា