កំពង់ចាម : គម្រោង មូលនិធិ ឃុំ -សង្កាត់ ឆ្នាំ ២០២១ របស់ គណៈកម្មការ ជាតិ សម្រាប់ ការអភិវឌ្ឍន៍ តាម បែប ប្រជាធិបតេយ្យ នៅ ថ្នាក់ ក្រោម ជាតិ ត្រូវ បាន បេីក សំណេី ដេញ ថ្លៃ ចំនួន ៤គម្រោង នាព្រឹក ថ្ងៃ ទី ១២ ខែសីហា ឆ្នាំ ២០២១ នៅ សាលា ស្រុក កំពង់សៀម ក្រោម វត្តមាន លោក ឡី មិច នាយក រង រដ្ឋបាល សាលា ខេត្ត កំពង់ចាម និង លោក ឈួន វិបុល អភិបាល រង ស្រុក កំពង់សៀម ដោយ មាន ការ ចូលរួម ពី គណៈកម្មការ លទ្ធកម្ម ក្រុម ការងារ សម្របសម្រួល ខេត្ត និង ស្រុក ព្រមទាំង តំណាង ក្រុម ហ៊ុន ទទួល ការ ជា ច្រើន រូប ផង ដែរ ។
ឆ្លៀត ក្នុង ឱកាសនោះដែរ លោក ឈួន វិបុល អភិបាលរង ស្រុក កំពង់សៀម បាន ធ្វើ ការ ណែនាំ ជំរុញ ដល់ គណៈកម្មការ លទ្ធកម្ម និង ក្រុម ហ៊ុន ទទួល ការ ទាំងអស់ ធ្វេីយ៉ាងណាត្រូវ អនុវត្ត គម្រោង ឲ្យ មាន តម្លាភាព និង ធ្វើ ការ សាងសង់ គ្រប់សំណង់ ឲ្យ ត្រូវ តាម បទដ្ឋាន លក្ខណៈ បច្ចេកទេស ប្រយោជន៍ ដល់ ការ ប្រើប្រាស់ បាន យូរ អង្វែង ។ ជាពិសេស ត្រូវ អនុវត្ត វិធានការ ៣ការពារ ៣កុំ តាម សារ អប់រំ ពិសេស របស់ សម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជា និង ក្រសួង សុខាភិបាល ផងដែរ ។
ក្នុង នាម អាជ្ញាធរ ខេត្ត លោក ឡី មិច បាន ក្រេីនរំលឹកដល់ តំណាង ក្រុមហ៊ុន ទទូលការទាំងអស់ ឲ្យ មាន ការ យកចិត្តទុកដាក់ ស្តាប់ និង អនុវត្ត តាម ការ ណែនាំ របស់ អជ្ញាធរ ដែលបាន រៀបចំ ឡើង ជាពិសេស ត្រូវ គោរព តាម ក្រមសីលធម៌ របស់ អ្នក ទទួល ការ លេីសពី នោះ សូម ឲ្យ ចូលរួម សហការ ជាមួយ អាជ្ញាធរ ដេីម្បី បង្ការ ទប់ស្កាត់ ការ ឆ្លង រីករាល ដាល នៃ ជំងឺ កូវីដ -១៩ ផងដែរ ។
គួរ បញ្ជាក់ ផង ដែរ ថា គម្រោង ដែល បាន ដាក់ ឲ្យ ដេញ ថ្លៃ ខាង លើ នេះ គឺមាន ផ្លូវ ចំនួន ៤ខ្សែ ដែល ត្រូវ ស្ថាបនា ជូន ប្រជាពលរដ្ឋ ប្រើប្រាស់ ក្នុង នោះ មាន ១-ឃុំ រំចេក សាងសង់ផ្លូវបេតុងអាមេប្រវែង៣៤៨ម៉ែត្រ ទទឹង៣ម៉ែត្រ នៅភូមិរំលេច ។
២-ឃុំ វិហារធំ សាងសង់ផ្លូវបេតុងអាមេប្រវែង៤៧៧ម៉ែត្រ ទទឹង៤ម៉ែត្រ នៅភូមិពង្រ ។
៣-ឃុំ អំពិល សាងសង់ផ្លូវបេតុងអាមេប្រវែង៦៩៣ម៉ែត្រ ទទឹង៤ម៉ែត្រ នៅភូមិជើងគោក ។
៤-ឃុំ អូរស្វាយ សាងសង់ផ្លូវបេតុងអាមេប្រវែង៥២៣ម៉ែត្រ ទទឹង៤ម៉ែត្រ នៅភូមិត្រពាំងកក់ ៕





































