រដ្ឋបាលខេត្តស្ទឹងត្រែង បានប្រកាសបន្តអនុវត្តវិធានការរដ្ឋបាល និងវិធានការសុវត្ថិភាពសុខាភិបាល ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ១៩ ក្នុងភូមិសាស្ត្រខេត្ត រយៈពេល ១សប្តាហ៍ទៅមុខទៀត

0

រដ្ឋបាលខេត្តស្ទឹងត្រែង: រដ្ឋបាលខេត្តស្ទឹងត្រែង​ប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ១៩ ក្នុងភូមិសាស្ត្រខេត្ត រយៈពេល ១សប្តាហ៍ទៅមុខទៀត
រដ្ឋបាលខេត្តស្ទឹងត្រែង បានចេញសេចក្តីសម្រេចលេខ ០៨៩/២១ សសរ ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ប្រកាសបន្តអនុវត្តវិធានការរដ្ឋបាល និងវិធានការសុវត្ថិភាពផ្នែកសុខាភិបាល ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ១៩ ក្នុងភូមិសាស្ត្រខេត្ត មានរយៈពេល ៧ថ្ងៃទៀត គឺចាប់ពីថ្ងៃទី១៣សីហា ដល់ថ្ងៃទី១៩សីហាឆ្នាំ២០២១ សំដៅបន្តបង្កើនការប្រកាន់ខ្ជាប់ នូវអភិក្រមម៉ឹងម៉ាត់ ប្រកបដោយស្មារតីបុរេសកម្ម និងការទទយលខុសត្រូវខ្ពស់ ក្នុងប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ១៩ ដើម្បីការពារសុខភាពសាធារណៈ និងថែរក្សាអាយុជីវិតប្រជាជន ៕