ឯកឧត្ដម នាយឧត្ដមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀងបានអញ្អើញបិទវគ្គសិក្ខាកាមហ្វឹកហ្វឺននិងថែទាំសម្ភារៈបច្ចេបទេសនៅមជ្ឈមណ្ឌលក្រាំងចេក

នៅថ្ងៃទី១២ខែសីហាឆ្នាំ២០២១លោកឯកឧត្ដម បានបន្តថា យើងជាកងយោធពលខេមរភូមិន្ទជាឆ្អឹងខ្នងដ៍រឹងមាំនៃប្រទេសជាតិ ទោះបីស្ថិតក្នុងតម្លៃណាក៍ដោយកងយោធពលខេមរភូមិន្ទ ត្រូវការពារ ឱ្យបានរឹងមាំនូវសន្តិភាព ប្រឆាំងដាច់ខាតបដិវត្តន៍ពណ៌មិនឱ្យកើតមាននៅលើទឹកដី កម្ពុជាបានឡើយ។ បន្តត្រូវយកចិត្តទុកដាក់ការពារសន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំជាតិ អន្តរជាតិ ពិសេសពង្រឹងប្រព័ន្ធការពារទាំងសុខភាព សន្តិសុខ សុវត្ថិភាពឲ្យបាន១០០%ជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ។ ត្រូវស្មោះត្រង់ដាច់ខាតចំពោះជាតិ និងលើកកម្ពស់មនសិកាស្នេហាជាតិ គោរពលក្ខន្តិកៈរបស់កងយោធពលខេមរភូមិន្ទ មានគុណធម៌ មនសិការវិជ្ជាជីវៈ ក្នុងការបំពេញតួនាទីរបស់ខ្លួន ពិសេសគោរពឲ្យបានម៉ឺងមាត់បទបញ្ជារបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការប្រគល់ជូន។យើងត្រូវចងចាំជានិច្ចថា សព្វថ្ងៃនេះយើងមានអ្វីៗទាំងអស់គឺត្រូវចាប់ផ្ដើមពីសន្តិភាពមុនគេដែលសន្តិភាពបានមក ដោយលំបាកយើងត្រូវចំណាយកម្លាំងកាយ ចិត្ត ប្រាជ្ញាស្មារតី ពុះពារគ្រប់ឧបសគ្គ និងការលំបាកស្មុកស្មាញ ទាំងឡាយអំណត់តស៊ូហ៊ានពលីជីវិត ដើម្បីបុព្វហេតុសន្តិភាពជូនជាតិ និងប្រជាជន។ក្នុងឱកាសនោះដែរឯកឧត្ដម នាយឧត្ដមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បាននាំអំណោយរបស់សម្តេច តេជោ ហ៊ុនសែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគល់ដល់សាលា២លានរៀលសិក្ខាកាមចំនួន៦៦នាក់ក្នុងមួយៗនាក់១០មុឺនរៀលផងដែល។