ពិធី​ប្រកាស​សមាសភាព ក្រុមការងារ​ចុះជួយ​ស្រុក​សណ្តាន់ ខេត្តកំពង់ធំ

0

​ខេត្តកំពង់ធំៈ ពិធី​ប្រកាស​សមាសភាព ក្រុមការងារ​ចុះជួយ​ស្រុក​សណ្តាន់ ក្រោម​អធិបតីភាព ឯកឧត្តម អ៊ុត សំអន អនុប្រធាន​ប្រចាំការ​ក្រុមការងារ​ចុះជួយ​ខេត្តកំពង់ធំ និង​ជា​ប្រធាន​គណៈកម្មាធិការ​គណបក្ស​ខេត្តកំពង់ធំ និងឯកឧត្តម សុខ លូ សមាជិក​អចិន្ត្រៃយ៍​គណៈកម្មាធិការ​គណបក្ស​ខេត្តកំពង់ធំ និង​ជា​ប្រធាន​ក្រុម ការងារ​ចុះជួយ​ស្រុក​សណ្តាន់ ឯកឧត្តម រស់ សីលវ៉ា អនុប្រធាន​ក្រុមការងារ ចុះជួយស្រុកសណ្តាន់ នៅ​ទីស្នាក់ការ​គណៈបក្ស​ប្រជាជន​កម្ពុជា ស្រុក​សណ្តាន់ នៅ​ព្រឹក​ថ្ងៃទី ១៧ ខែ សីហា ឆ្នាំ ២០១៤​។​ ​IMG_20140817_090513 (1)

បន្ទាប់ពី​លោក អ៊ុច ប៊ុន​ហ៊ី អនុប្រធាន​គណៈបក្ស​ស្រុក​សណ្តាន់ បាន​អាន​សេចក្តីសម្រេច​លេខ ០៨៦ ស​.សរ​កង​កធ ចុះ​ថ្ងៃទី​១៥​ខែ កក្កដា ឆ្នាំ ២០១៤ ស្តីពី​ការចាត់តាំង និង​កែសម្រួល​សមាសភាព​ក្រុម​ករ​ងារ​បក្ស​ចុះជួយ​ស្រុក​សណ្តាន់ និង​ត្រូវបាន​បែងចែក​តាម​តួនាទី​ទទួលខុសត្រូវ​រួចមក ឯកឧត្តម សុខ លូ ដែល​ត្រូវ បាន​ផ្លាសប្តូរ​មកជា​ប្រធាន​ក្រុមការងារ​ស្រុក​សណ្តាន់ បាន​សំណេះសំណាល​ជាមួយ​សមាជិក​បក្ស និង​ក្រុម ការងារ​ដើម្បី​រួមសហការ​ចាប់ដៃគ្នា បន្ត​ការអនុវត្តន៍​កសាង​អភិវឌ្ឍន៍​ស្រុក​សណ្តាន់​។​ ​IMG_20140817_091251

ឯកឧត្តម អ៊ុត សំអន ជា​អនុប្រធាន​ប្រចាំការ​ក្រុមការងារ​ចុះជួយ​ខេត្តកំពង់ធំ បាន​មានមតិ​សំណេះសំណាល ជាមួយនឹង​ក្រុមការងារ​បក្ស និង​បាន​ផ្តាំផ្ញើរ ក្រុមការងារ​បក្ស​ទាំងអស់ ចូលរួម​សហការ​ជាមួយ និង​ប្រធាន​ក្រុមការងារ​បក្ស​ថ្មី ដើម្បី​រួមគ្នា​ធ្វើ​ការងារ​បក្ស​បន្ត និង​សូម​ឲ្យ​ក្រុមការងារ បូកសរុប​វាយ​តំលៃ ពី​ភាពខ្លាំង និង​ភាព​ខ្សោយ​របស់​ក្រុមការងារ​បក្ស ដើម្បី​រក​ភាព​ពិត​នូវ​ចន្លោះប្រហោង ដែល​បង្ករ​ឲ្យ​ប្រជាប្រិយភាព​ធ្លាក់ចុះ និង​សូម​ចង់ចាំ​ថា ក្រុមការងារ​គឺជា​កំលាំង​បន្ថែម រីឯ​ការងារ​មូលដ្ឋាន​គឺជា​កំលាំង​ចាត់តាំង តែមាន​គោលនយោបាយ​IMG_20140817_082921

និង​គោលបំណង់​ដូចគ្នា ក្រុមការងារ​មិនអាច​ចុះ​ជាប់​និង​មូលដ្ឋាន​នោះទេ ចំនែក​ការងារ​ចាត់តាំង នៅ​មូលដ្ឋាន គឺជា​អ្នក​ចាំផ្ទះ ជា​អ្នក​ចាំ​ដី ជា​អ្នក​ដាក់​ជី ជា​អ្នក​មើលថែ ជា​ម៉ែ​ជា​ឪ និង​ជា​អ្នក​ស្គាល់ចិត្ត​ស្គាល់ ថ្លើម​ជាមួយនឹង​ប្រជាពលរដ្ឋ មិនមាន​ភាពស្និទ្ធស្នាល​ជាង​អ្នក​មក​ចុះជួយ និង​ជា​ប្រធាន​មាន​តួនាទី​ចាត់​ប្រជុំ មិនអាច​មើល​បណ្តាំ​តែ​ក្រុមការងារ​បក្ស ដែល​ចុះទៅ​ជួយ​នោះទេ ត្រូវ​រួមគ្នា​ធ្វើ​ឲ្យ​បក្ស​មាន​ភាព​រីកចម្រើន ។​ ​